កម្ពុជានាំចេញអង្ករ អង្ករ-ស្រូវជាង ៣,៧លានតោន ទទួលបានចំណូលជាង ១២០០លានដុល្លារ ៨ខែឆ្នាំ២០២៤

//s9.kh1.co/66/66f5e08395042feea9f7a0118301409e1cab8e82.jpg
Khmerhome

 ០៩-កញ្ញា-២០២៤ ១១ព្រឹក · ៨ ថ្ងៃមុន

រយៈពេល ៨ខែឆ្នាំ២០២៤ កម្ពុជាចេញអង្ករចំនួន ៤១២ ០២៣តោន ទទួលបានចំណូល ៣០៥លានដុល្លារ​ ខណៈ ស្រូវវិញត្រូវបានចំនួន ៣ ៣១៨ ៥៩២តោន ទឹកប្រាក់ប្រមាណ ៩១៨.១៦លានដុល្លារ។

https://s9.kh1.co/__image/w=650,h=366,q=100/66/66f5e08395042feea9f7a0118301409e1cab8e82.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ រយៈពេល ៨ខែឆ្នាំ២០២៤ កម្ពុជាចេញអង្ករចំនួន ៤១២ ០២៣តោន ទទួលបានចំណូល ៣០៥លានដុល្លារ​ ខណៈ ស្រូវវិញត្រូវបានចំនួន ៣ ៣១៨ ៥៩២តោន ទឹកប្រាក់ប្រមាណ ៩១៨.១៦លានដុល្លារ។ បើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ​(CRF)។

កម្ពុជា បាននាំចេញអង្ករតាមរយៈក្រុមហ៊ុនចំនួន ៥៣ក្រុមហ៊ុន ទៅកាន់គោល​ដៅចំនួន៦៥ ក្នុងនោះ ទៅកាន់បណ្តាប្រទេសនៅតំបន់អឺរ៉ុបចំនួន២៦ ក្នុងបរិមាណអង្ករចំនួន ២០៨ ២០៧តោន គិតជាទឹកប្រាក់ចំនួន ១៦១.៧០លានដុល្លារ ។

ទន្ទឹមនេះ កម្ពុជាបាននាំចេញអង្ករចំនួន ៧៧ ៧៩២តោន ទៅកាន់ប្រទេសចិន រួមទាំង ហុងកុង និងម៉ាកាវ ចំនួន ៧៧ ៧៩២តោន គិតជាទឹកប្រាក់ចំនួន ៤៨.៨៧លានដុល្លារ។

កម្ពុជា ក៏បាននាំអង្ករទៅកាន់បណ្ដាប្រទេស​ក្នុងអាស៊ានចំនួន ៧ប្រទេស រួមមាន៖ ទីម័រខាងកើតផង ក្នុង​បរិមាណ ចំនួន ៨៣ ០៩៥តោន គិតជាទឹកប្រាក់ចំនួន ៥៦.៨៩លានដុល្លារ។ គោលដៅ ២៨ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ ជាដើមចំនួន ៤២ ៩២៩តោន គិតជាទឹកប្រាក់ចំនួន ៣៧.៦៩លានដុល្លារ។

ចំពោះ ប្រភេទអង្ករ​ដែលបាននាំចេញ រួមមាន៖ អង្ករក្រអូបចំនួន ៧០.៩២% ,​ប្រភេទ​អង្ករស ធម្មតា ២៣.៧៥% ,អង្ករចំហ៊ុយ ៣.១៣% ,អង្ករសរីរាង្គចំនួន ១.៨៩% និងអង្ករផ្សេងៗចំនួន ០.៣២%។

កម្ពុជា ក៏បាន​នាំចេញ​ស្រូវចំនួន ៣ ៣១៨ ៥៩២តោន (ស្រូវសើម) ដែលគិតជាទឹកប្រាក់​ប្រមាណ ៩១៨.១៦លានដុល្លារ ក្នុងនោះ ៨៣.៧៧% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការ​បញ្ជាក់ឯកសារនាំចេញ​ពីអាជ្ញាធរមានសមត្ថកិច្ច។

បើតាម ​CRF បានរម្លឹកថា ក្នុង​ឆ្នាំ២០២៣ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​សរុប ៦៥៦ ៣២៣​តោន កើន​ ​៣​ % ​បើ​ធៀប​នឹង​ឆ្នាំ​២០២២ ជាមួយទឹកប្រាក់​​ចំនួន ៤៦៦​លាន​ដុល្លារ កើន​ឡើង ១៣%​។

គួរបញ្ជាកៈថា ក្នុងឆ្នាំ២០២៤ ​CRF នឹងរៀបចំកម្មវិធី «វេទិកាស្រូវអង្ករ​កម្ពុជាលើកទី៧ ឆ្នាំ២០២៤» ក្រោមប្រធានបទ៖ «ការប្រែក្លាយខ្សែ​ច្រវាក់ផ្គត់ផ្គង់អង្ករកម្ពុជា ឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្ដរភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកញ្ញានេះ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល នៃវិស័យស្រូវអង្ករកម្ពុជាទៅកាន់​ពិភពលោក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T