វឌ្ឍនភាព អាកាសយានដ្ឋានអន្តរជាតិតេជោ ៨៤% ថវិកាជាង ១,២លានដុល្លារ បានបើកការហោះហើរសាកល្បងជាលើកដំបូង

//s9.kh1.co/b4/b468b28ce6687ed30781239a7a4fc986d1859b28.jpg
Khmerhome

 ០៩-កញ្ញា-២០២៤ ១២ល្ងាច · ៨ ថ្ងៃមុន

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោវឌ្ឍនភាពជិត ៨៤% បានចំណាយថវិកាអស់ ១ ២២០លានដុល្លារ ក្នុងគម្រោងថវិកាសរុបចំនួន ១ ៥០០លានដុល្លារ។ តាមការបញ្ជាក់ លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបន្តថា ខណៈ បានចាប់ផ្តើមឱ្យយន្តហោះហើរ​សាកល្បងជាលើកដំបូងរយៈពេល ៥ថ្ងៃ ដើម្បីត្រៀមបើកប្រតិបត្តិ​ការ​ហោះហើរ​ពេញលេញ ក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០២៥។

https://s9.kh1.co/__image/w=650,h=431,q=100/1f/1f07a94d10d01898410670ac8476fff79565ad33.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោវឌ្ឍនភាពជិត ៨៤% បានចំណាយថវិកាអស់ ១ ២២០លានដុល្លារ ក្នុងគម្រោងថវិកាសរុបចំនួន ១ ៥០០លានដុល្លារ។ តាមការបញ្ជាក់ លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបន្តថា ខណៈ បានចាប់ផ្តើមឱ្យយន្តហោះហើរ​សាកល្បងជាលើកដំបូងរយៈពេល ៥ថ្ងៃ ដើម្បីត្រៀមបើកប្រតិបត្តិ​ការ​ហោះហើរ​ពេញលេញ ក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០២៥។

ការ​ហោះហើរសាកល្បងនៅថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកញ្ញានេះ វាគឺជាប្រតិបត្តិការដើម្បីពិនិត្យមើលផ្នែកបច្ចេកទេ និងឧបករណ៍ចាំបាច់មួយចំនួន ជាពិសេសឧបករណ៍នាំផ្លូវ និងប្រព័ន្ធ​វិទ្យុទាក់ទងជាដើម។ ជាការបន្តទៀត លោក ស៊ិន ចាន់សិរីវុត្ថា បញ្ជាក់ថា Fly test នេះ មិនតិចដងទេ គឺត្រូវធ្វើច្រើនដង គេប្រើយន្តហោះតូចមួយត្រូវឧបករណ៍ពិសេសស​ម្រាប់​ហោះ​ចុះឡើង ដើម្បីធានាថាឧបករណ៍ទាំងអស់នេះធ្វើការប្រកបដោយសុវត្ថិភាព។

បន្ទាប់ពីសាងសង់រួចរាល់នូវដំណាក់កាលទីមួយ អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកប្រតិបត្តិការហោះហើរសាកល្បងជាលើកដំបូង ត្រួតពិនិត្យប្រព័ន្ធហោះហើរ ដើម្បីធានាថាឧបករណ៍ទាំងអស់នេះធ្វើការដោយសុវត្ថិភាព មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ ជាការបន្ថែម លោក ស៊ិន ចាន់សិរីវុត្ថា។

បើតាម រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ការហោះហើរសាកល្បង នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោនាពេលនេះ គឺជាការហោះ ហើរធ្វើតេស្តបច្ចេកទេសឧបករណ៍ មិន​មែន​ជា​ការ​ហោះហើរ​សាកល្បងបែបពាណិជ្ជកម្មដឹកមនុស្សនោះទេ។ ការហោះហើរសាកល្បងនេះ នឹង​ត្រូវ​ធ្វើ​ឡើងចំនួន២ដង ពោលគឺលើកទី១ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៨-១២ ខែកញ្ញា ឆ្នាំ២០២៤ និងលើកទី២ មានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៨ ខែកញ្ញា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ 4F និងជាអាកាស​យានដ្ឋាន​ដ៏​ធំ​លំដាប់​ថ្នាក់​ទី៩ នៅលើពិភពលោក សាងសង់លើផ្ទៃដី ២៦០០ហិកតា ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ភាគខាង​ត្បូងរាជធានី​ភ្នំពេញ។ អាកាសយានដ្ឋាននេះ ​ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែល​អនុញ្ញាត​ឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោក ដូចជា យន្តហោះប៊ូអ៊ីង ៧៤៧-៨០០ និងអ៊ែប៊ូស អេ៣៨០-៨០០ ចុះចតបាន។

គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ត្រូវបានបែងចែកជា ៣​ដំណាក់​កាល​ រួមមាន៖ ទី១ អាកាសយានដ្ឋានអន្តរជាតិនេះ អាចទទួលអ្នក​ដំណើរ​បាន​ប្រមាណ ១៣​លាននាក់ ក្នុង១ឆ្នាំ, ទី២ អាចទទួលបានអ្នកដំណើរ ៣០​លាន​នាក់ ​ក្នុង​១ឆ្នាំ និងទី៣ អាចទទួលបានអ្នកដំណើររហូតដល់ ៥០​លាន​នាក់ក្នុង ១ឆ្នាំ។

កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និង​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និយាយដោយឡែក ព្រមទាំងវិស័យ​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស និយាយជារួម។ បន្ថែមពីនេះ ក៏នឹងអាចទាក់ទាញដល់វិនិយោគិន មកវិនិយោគ​នៅ​កម្ពុជា​ រួមទាំងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋផងដែរ។

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិក្រុងភ្នំពេញកំពុងដំណើរការនៅឡើយ អាកាសយានដ្ឋាននេះ នឹងត្រូវបិទទ្វារក្នុងអំឡុង​ត្រីមាស​ទី១ ឆ្នាំ២០២៥ គឺនៅពេលដែលអាកាយានដ្ឋានថ្មីចាប់ផ្តើមដំណើរការ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T