តំបន់​ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ ៥៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១០ ខែកញ្ញា នេះ

//s9.kh1.co/33/33839cee44022c0450bb6d5a3660fc08f19dfff3.jpg
សង្គម

 ១០-កញ្ញា-២០២៤ ៨ព្រឹក · ៧ ថ្ងៃមុន

តំបន់​ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ ៥៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១០ ខែកញ្ញា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០% ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៥៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី២០%។ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman នៅមានឥទ្ធិពល ខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៥°C។

ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៤°C។ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។

ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ៕  

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T