ស្លៀកឈុតផ្ការឹបរាងអ៊ីចឹងទៅ Selena ស្អាតឆ្វាច មើលពីជ្រុងណាក៏ទា»-ក់ទាញ

//s9.kh1.co/a9/a94947c9a938e8eccbda1759fad89b04d0e150d8.jpg
តារា & កម្សាន្ដ

 ១០-កញ្ញា-២០២៤ ៩ព្រឹក · ៧ ថ្ងៃមុន

នាងបានបង្ហាញខ្លួននៅក្នុងការសម្ពោធខ្សែភាពយន្ត "Emilia Perez " ជាមួយនឹងការតុបតែងខ្លួនយ៉ាងលេចធ្លោ

កាណាដា៖ Selena Gomez គឺជាតារាចម្រៀងជួរមុខដ៏ល្បីឈ្មោះម្នាក់ក្នុងពិភពលោក ដែលទោះមួយរយៈចុងក្រោយនេះ នាងមមាញឹកនឹងការបង្កើតផលិតផលថ្មីៗសម្រាប់ម៉ាកយីហោ Rare Beauty របស់នាងក៏ដោយក៏ប្រជាប្រិយភាពនាងនៅតែមិនធ្លាក់ចុះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Selena Gomez
Selena Gomez

ថ្មីៗនេះ កាលពីថ្ងៃទី៩ខែកញ្ញាកន្លងទៅ Selena បានលេចមុខក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិក្រុងតូរ៉ុនតូ (Toronto International Film Festival ឬ TIFF) ដែលបានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងណាស់។

Selena Gomez
Selena Gomez

នាងបានបង្ហាញខ្លួននៅក្នុងការសម្ពោធខ្សែភាពយន្ត "Emilia Perez " ជាមួយនឹងការតុបតែងខ្លួនយ៉ាងលេចធ្លោ ដែលក្នុងនោះនាងបានស្លៀកឈុតអាវនិងសំពត់ភ្លឺផ្លេកពណ៌ខ្មៅរឹបរាង មានម៉ូតដៃខ្វែងតូច លម្អដោយផ្កាកុលាបមួយកញ្ចុំត្រង់ចំណុចប្រសព្វនៃខ្សែខ្វែងនោះនិងសំពត់វែងសម្រុងលុបជើង មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។ ចំណែកការតុបតែងមុខទៀតសោត Selena បានផាត់មុខបែបស្ដើងលាបក្រែមពណ៌ក្រហមនិងធ្វើសក់មូរទឹករលកផ្នែកខាងមុខ ដោយវែកសក់មកខាងឆ្វេង៕

រូបភាព​​​ថ្មីរបស់ Selena Gomez
រូបភាព​​​ថ្មីរបស់ Selena Gomez
រូបភាព​​​ថ្មីរបស់ Selena Gomez
រូបភាព​​​ថ្មីរបស់ Selena Gomez
រូបភាព​​​ថ្មីរបស់ Selena Gomez
រូបភាព​​​ថ្មីរបស់ Selena Gomez

ប្រភពelle

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T