Jisoo ទទួលថតរឿងភាគថ្មី បែបស្នេហាខ្ចីឃ្យូតជាមួយ Seo In Guk

//s9.kh1.co/e0/e0265e06ee54ede3040f67f335e664f255bd69e1.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០២៤ ៨ព្រឹក · ៧ ថ្ងៃមុន

Jisoo ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK នឹងចូលរួមសម្ដែងជាតួអង្គឯកស្រី

កូរ៉េខាងត្បូង៖ ខាងក្រុមការងារត្រៀមថតរឿងភាគកូរ៉េមានចំណងជើងថា "Monthly Boyfriend" បានបញ្ជាក់ហើយថា Jisoo ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK នឹងចូលរួមសម្ដែងជាតួអង្គឯកស្រី ជាមួយនឹងតារាប្រុស Seo In-Guk ដែលជាតួឯកប្រុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jisoo និង Seo In-Guk
Jisoo និង Seo In-Guk

ដំណឹងនេះត្រូវបានបញ្ជាក់បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមថា Jisoo កំពុងតែពិនិត្យមើលសាច់រឿងក៏ដូចជាសំណើផ្សេងៗដែលបានដាក់មកឲ្យ ខណៈដែលតារាប្រុស Seo In Guk ក៏យល់ព្រមទទួលថតរួចហើយដែរ។

Jisoo
Jisoo
Seo In-Guk
Seo In-Guk

Monthly Boyfriend គឺជាសាច់រឿងមនោសញ្ចេតនាបែបដែលនារីម្នាក់អាចទាក់ទងជាមួយបុរសម្នាក់ជាសង្សារតាមពិភពមួយមិនមានពិតតែទំនាក់ទំនងពួកគេបានបន្តមក ជីវិតពិត ដែលដឹកនាំសម្ដែងដោយលោក Kim Jung Sik ជាផលិតកររឿង Strong Girl Nam Soon ផងដែរ៕  

Jisoo និង Seo In-Guk
Jisoo និង Seo In-Guk

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T