តែងខ្លួនបែបហឹរៗអ៊ីចឹងទៅ Taylor Swift កាន់តែស្អាតប្លែ»-កនៅ​ VMAs

//s9.kh1.co/bb/bbd9bf5d92739a13b737132831c764153009ed3e.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០២៤ ៨ព្រឹក · ៦ ថ្ងៃមុន

នាងបានបង្ហាញខ្លួននៅលើកម្រាលព្រំពណ៌ក្រហមរបស់កម្មវិធី ជាមួយនឹងរ៉ូបច្នៃម៉ូតយ៉ាងស្រស់ស្អាតនិងប្លែកភ្នែក ដែលជាប្រភេទរ៉ូបក្រឡាការ៉ូឆ្នូតលឿនលាយខ្មៅ

អាមេរិក៖ នាព្រឹកថ្ងៃទី១២ខែកញ្ញានេះ កម្មវិធីប្រគល់ពានរង្វាន់ VMA បានប្រារព្ធធ្វើឡើងដោយមានការចូលរួមពីសំណាក់តារាចម្រៀងអាមេរិកជាច្រើន ដែលក្នុងនោះក៏មានកញ្ញា Taylor Swift ដែលជាតារាស្រីដ៏ល្បីឈ្មោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taylor Swift
Taylor Swift

នាងបានបង្ហាញខ្លួននៅលើកម្រាលព្រំពណ៌ក្រហមរបស់កម្មវិធី ជាមួយនឹងរ៉ូបច្នៃម៉ូតយ៉ាងស្រស់ស្អាតនិងប្លែកភ្នែក ដែលជាប្រភេទរ៉ូបក្រឡាការ៉ូឆ្នូតលឿនលាយខ្មៅ រាងផ្នែកខាងលើដូចជា Corset ហើយផ្នែកខាងក្រោមបែបសំពត់សម្រុងដល់កជើងតែឆែកពីមុខ ដោយនាងបានស្លៀកខោស្បែកខ្មៅពីក្នុង ថែមពីលើដោយស្រោមដៃម៉ូតធ្វើពីស្បែកពណ៌ខ្មៅ និងស្បែកជើងប៊ូតកវែង។

Taylor Swift
Taylor Swift

សក់ពណ៌ទង់ដែងដ៏ស្រស់ស្អាតរបស់នាងត្រូវទម្លាក់មកបែបរញ៉េរញ៉ៃ ដោយវែកសក់ខាងមុខមកចំហៀង ជាមួយនឹងការតុបតែងមុខបែបឆ្នាសឆ្នើម ដោយគូសភ្នែកឡើងដូចឆ្មាបែប Smoky Eyes ដែលមកទល់ពេលនេះនាងបានឈ្នះមួយពានរង្វាន់ហើយគឺ ការសហការច្រៀងដ៏ល្អបំផុតប្រចាំឆ្នាំ (Best Collab) ជាមួយនឹងបទ Fortnight ដែលច្រៀងជាមួយ Post Malone ៕

រូបភាព​​​ថ្មីរបស់ Taylor Swift
រូបភាព​​​ថ្មីរបស់ Taylor Swift
រូបភាព​​​ថ្មីរបស់ Taylor Swift
រូបភាព​​​ថ្មីរបស់ Taylor Swift
រូបភាព​​​ថ្មីរបស់ Taylor Swift
រូបភាព​​​ថ្មីរបស់ Taylor Swift
រូបភាព​​​ថ្មីរបស់ Taylor Swift
រូបភាព​​​ថ្មីរបស់ Taylor Swift
រូបភាព​​​ថ្មីរបស់ Taylor Swift
រូបភាព​​​ថ្មីរបស់ Taylor Swift
រូបភាព​​​ថ្មីរបស់ Taylor Swift
រូបភាព​​​ថ្មីរបស់ Taylor Swift
រូបភាព​​​ថ្មីរបស់ Taylor Swift និង Post Malone
រូបភាព​​​ថ្មីរបស់ Taylor Swift និង Post Malone

ប្រភពpagesix

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T