ដើរលើកម្រាលព្រំក្រហម VMAs Lisa ស្លៀករ៉ូបសស្អាតឆ្វាចដូចម្ចាស់ក្សត្រិយ៍

//s9.kh1.co/67/67a4f744181af6eac01103e4e2a6b22c58fe12db.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០២៤ ៨ព្រឹក · ៦ ថ្ងៃមុន

នាងបានអង្រួនកម្រាលព្រំក្រហម ទាញចំណាប់អារម្មណ៍ពីទស្សនិកជន ក្រោយបង្ហាញខ្លួនជាមួយរ៉ូបពណ៌សរឹបរាងដូចព្រះនាង

អាមេរិក៖ នាព្រឹកថ្ងៃទី១២ខែកញ្ញានេះ ប៉ុស្តិ៍ទូរទស្សន៍ MTV បានរៀបចំកម្មវិធី "Video Music Award"ឆ្នាំ២០២៤ ឬ VMAs ដែលមានការចូលរួមពីសំណាក់អ្នកចម្រៀងសាកលលោកជាច្រើន ដែលក្នុងនោះមានដូចជា Taylor Swift, Sabrina Carpenter, Katy Perry, Post Malone...និងតារាល្បីៗជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lisa 
Lisa 

ក្នុងនោះដែរ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ក៏បានចូលរួមកម្មវិធីប្រគល់ពាននេះដែរ ដោយបង្ហាញខ្លួនតែម្នាក់ឯងក្នុងនាមជាអ្នកចម្រៀងទោល ប៉ុន្តែនាងបានអង្រួនកម្រាលព្រំក្រហម ទាញចំណាប់អារម្មណ៍ពីទស្សនិកជន ក្រោយបង្ហាញខ្លួនជាមួយរ៉ូបពណ៌សរឹបរាងដូចព្រះនាង។

Lisa នៅ VMAs ឆ្នាំ២០២២ 
Lisa នៅ VMAs ឆ្នាំ២០២២ 

រ៉ូបនេះមានស្បៃគ្របក្បាល សណ្ឋានជាដៃវែង និងមានសម្រុងអូសដី ឯតួរ៉ូបផ្នែកខាងមុខរាងយារធ្លាក់ទៅម្ខាងបង្ហាញអាវរឹបពណ៌ស្បែកដូចជា Corset កាន់តែធ្វើឲ្យ Lisa មើលទៅស្រស់ស្អាតនិងមានអំណាចខ្លាំងដូចជាព្រះនាង។ បន្ថែមពីលើនេះ Lisa ក៏បានឈរឈ្មោះលើផ្នែក "បទ K-POP ដ៏ល្អបំផុត" ," វីដេអូកែកុនដ៏ល្អបំផុត" , "សិល្បៈនៃការតុបតែងក្នុងវីដេអូដ៏ល្អបំផុត" និង "ក្បាច់រាំដ៏ល្អបំផុត" ហើយនាងក៏បានសម្ដែងនៅក្នុងកម្មវិធី VMAs ជាមួយបទ Rockstar និង New Woman ដែរ៕  

Lisa នៅ​ VMAs ឆ្នាំ២០២៤
Lisa នៅ​ VMAs ឆ្នាំ២០២៤
Lisa នៅ​ VMAs ឆ្នាំ២០២៤
Lisa នៅ​ VMAs ឆ្នាំ២០២៤
Lisa នៅ​ VMAs ឆ្នាំ២០២៤
Lisa នៅ​ VMAs ឆ្នាំ២០២៤
Lisa នៅ​ VMAs ឆ្នាំ២០២៤
Lisa នៅ​ VMAs ឆ្នាំ២០២៤
Lisa នៅ​ VMAs ឆ្នាំ២០២៤
Lisa នៅ​ VMAs ឆ្នាំ២០២៤
Lisa សម្ដែងនៅ​ VMAs ឆ្នាំ២០២៤
Lisa សម្ដែងនៅ​ VMAs ឆ្នាំ២០២៤
Lisa សម្ដែងនៅ​ VMAs ឆ្នាំ២០២៤
Lisa សម្ដែងនៅ​ VMAs ឆ្នាំ២០២៤
Lisa សម្ដែងនៅ​ VMAs ឆ្នាំ២០២៤
Lisa សម្ដែងនៅ​ VMAs ឆ្នាំ២០២៤

ប្រភពelle

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T