លេងមួយឈុតនេះ គ្មានអ្នកណាគិតថា Madonna អាយុ៦៦ឆ្នាំទេ

//s9.kh1.co/bb/bb11f7afd5a3c57665c5ac8249186a9b8c2edc5a.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០២៤ ៩ព្រឹក · ៦ ថ្ងៃមុន

Madonna បានចូលរួមកម្មវិធីបង្ហាញម៉ូត Luar Fashion Show នៅឯទីក្រុងញ៉ូវយ៉ក ជាមួយនឹងសម្លៀកបំពាក់ដ៏ឡូយឆាយ

អាមេរិក៖ បើនិយាយពីតារាចម្រៀងជើងចាស់របស់អាមេរិក គេមុខជាគិតដល់លោកស្រី Madonna ហើយដែលលោកស្រីជាតារាចម្រៀងមានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីជំនាន់ឆ្នាំ៩០មកម៉្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Madonna
Madonna

បច្ចុប្បន្ននេះទោះមានវ័យ ៦៦ឆ្នាំហើយ តែលោកស្រីនៅតែចាយរាងចាយសម្រស់យ៉ាងស្អាតឆ្វាច មិនខុសពីតារាចម្រៀងបែបយុវវ័យផ្សេងៗទៀតនោះឡើយ ជាហេតុធ្វើឲ្យអ្នកគាំទ្រពិតជាចាប់អារម្មណ៍លើលោកស្រីខ្លាំង។

Madonna
Madonna

ថ្មីៗនេះ Madonna បានចូលរួមកម្មវិធីបង្ហាញម៉ូត Luar Fashion Show នៅឯទីក្រុងញ៉ូវយ៉ក ជាមួយនឹងសម្លៀកបំពាក់ដ៏ឡូយឆាយ គឺរ៉ូបពណ៌សាច់ ច្នៃឡើងដូចអាវគ្រ័រហ្សេ មានឡេវបិទមកចំហៀងខាងឆ្វេង សម្រុងក្រោមជង្គង់ ជាមួយនឹងស្បែកជើងប៊ូតកវែងកែងខ្ពស់ខ្លាំង និងវ៉ែនតាពណ៌ខ្មៅធំ ហើយភាពលេចធ្លោរបស់លោកស្រីនោះគឺសក់ពណ៌ទង់ដែងគាបត្រង់ពុះកណ្ដាល ពិតជាមើលទៅមិនជឿថា លោកស្រីមានវ័យដល់ទៅ ៦៦ឆ្នាំនោះឡើយ៕

រូបភាពថ្មីរបស់ Madonna
រូបភាពថ្មីរបស់ Madonna
រូបភាពថ្មីរបស់ Madonna
រូបភាពថ្មីរបស់ Madonna
រូបភាពថ្មីរបស់ Madonna
រូបភាពថ្មីរបស់ Madonna
រូបភាពថ្មីរបស់ Madonna
រូបភាពថ្មីរបស់ Madonna
រូបភាពថ្មីរបស់ Madonna
រូបភាពថ្មីរបស់ Madonna

ប្រភពpagesix

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T