ភ្ញាក់ផ្អើល! Ronaldo បាននិយាយដោយមិនលាក់លាមថា អតីតខ្សែប្រយុទ្ធ Barca ២ រូបនេះ ជានិមិត្តរូបដែលគាត់រៀនសូត្រតាមតាំងពីក្មេង

//s9.kh1.co/8d/8d5422246bfe0bc8135b28700c68c3a508d546b8.jpg
កីទ្បា

 ១៣-កញ្ញា-២០២៤ ១២ល្ងាច · ៥ ថ្ងៃមុន

Ronaldo បាននិយាយដោយមិនលាក់លាមថា អតីតខ្សែប្រយុទ្ធ Barca ២ រូបនេះ ជានិមិត្តរូបដែលគាត់រៀនសូត្រតាមតាំងពីក្មេង

បរទេស៖ អតីតខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Cristiano Ronaldo បានទម្លាយថា វីរបុរសប្រេស៊ីលទាំង ២ លោក Ronaldo Nazario និងលោក Ronaldinho គឺជានិមិត្តរូបតាំងពីក្មេងរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ronaldo និង Ronaldinho
Ronaldo និង Ronaldinho

ជាការពិតណាស់ ខ្សែប្រយុទ្ធម្ចាស់ពាន Ballon d'Or ៥ សម័យរូបនេះ គឺជាកីឡាករដ៏លេចធ្លោរបំផុតម្នាក់ នៅក្នុងរជ្ជកាលបាល់ទាត់សម័យបច្ចុប្បន្ននេះ ហើយមានកីឡាករជំនាន់ក្រោយជាច្រើនដែលបានយកគាត់ធ្វើជានិមិត្តរូប និងរៀនសូត្រតាមពីអាជីពរបស់គាត់ ដើម្បីអាចឱ្យអាជីពរបស់ពួកគេមានភាពជោគជ័យដូចខ្សែប្រយុទ្ធ Al-Nassr រូបនេះដែរ។

យ៉ាងណាក៏ដោយ បើយើងក្រឡេកមើល Ronaldo វិញ គាត់ក៏មាននិមិត្តរូបក្នុងដួងចិត្តរបស់ខ្លួន ដែលគាត់បានយកគម្រូ និងរៀនសូត្រតាមនៅពេលនៅក្មេង និងនៅពេលគាត់ទើបចាប់ផ្តើមប្រឡូកអាជីពជាកីឡាករបាល់ទាត់ដំបូងផងដែរ នោះគឺលោក Ronaldo(R9) ដែលធ្លាប់លេងនៅ Real Madrid ផង និង Barcelona ផង និងលោក Ronaldinho ដែលជាវីរបុរសរបស់ Barcelona។

ទាក់ទងនឹងរឿងខាងលើ Ronaldo បានថ្លែងប្រាប់ ESPN Brasil យ៉ាងដូច្នេះថា៖

ខ្ញុំគឺមិនចូលចិត្តការប្រៀបធៀបនោះទេ។ ខ្ញុំពេញចិត្តក្នុងការនិយាយថា បុរសទាំងពីរនេះ លោក Ronaldo Nazario និង Ronaldinho គឺបានបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រ។ ខ្ញុំអាចនិយាយបានថា ជាការពិត ខ្ញុំបានឈ្នះនូវពានឯកត្តជនច្រើនជាងពួកគាត់ ប៉ុន្តែពួកគាត់ទាំងពីរសុទ្ធតែបានឈ្នះ World Cups។ ខ្ញុំពិតជាមានអារម្មណ៍មោទកភាពខ្លាំងណាស់ជាមួយពួកគាត់។ ខ្ញុំគឺបានដឹងក្តីឡើង ដោយបានទស្សនាពួកគាត់លេងជាមួយគ្នា៕

កីឡាករ Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T