Katy Perry ចេញមកកម្សាន្ត​ ជាមួយនឹងកូនស្រី និងគូស្នេហ៍ យ៉ាងមានក្ដីសុខ

//s9.kh1.co/db/db6e5b79949fabaa0c7046ed43f56567eac356ae.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២៤ ៩ព្រឹក · ៤ ថ្ងៃមុន

តារាចម្រៀងស្រី Katy Perry បាននាំកូនស្រី ចេញមកកម្សាន្ត រួមទាំងគូស្នេហ៍ យ៉ាងមានក្ដីសុខ។

បរទេស៖ តារាចម្រៀងស្រី Katy Perry បានចេញមកបង្ហាញខ្លួន ជាមួយនឹងការស្លៀកពាក់សាមញ្ញ និងបាននាំកូនស្រីអាយុ ៤ ឆ្នាំរបស់នា ងចេញតាម ផ្លូវកាលពីថ្ងៃទី ១២ ខែកញ្ញា នៅប៉ុន្មានម៉ោងបន្ទាប់ពី បានសម្តែងក្នុងកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី MTV VMAs ឆ្នាំ ២០២៤ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Katy Perry
Katy Perry

ការបង្ហាញខ្លួនលើកនេះ គឺមានភាពខុស​ពី​ស្ទីលក្នុង​ពិធី​នោះ Katy Perry បាន​ជ្រើស​រើស​ស្លៀក​សម្លៀក​បំពាក់​បែបសាមញ្ញស្រួល​ ពេល​ធ្វើ​ដំណើរ​ជាមួយ​កូន​ស្រី។ តារាស្រីរូបនេះ ​បាន​ពាក់​ស្បែក​ជើង​សំប៉ែត ខោ​ជើង​វែង និង​អាវ​ក្រណាត់​ពណ៌​ប្រផេះមានមួក​គ្រប​ក្បាល។ តារា​ចម្រៀង​វ័យ ៣៩ ឆ្នាំ​រូប​នេះ​បាន​នាំកូន​ស្រី Daisy ពី​សណ្ឋាគារ​ ទៅ​កាន់​រថយន្ត។

Katy Perry និងកូនស្រី ព្រមទាំងគូស្នេហ៍ Orlando Bloom
Katy Perry និងកូនស្រី ព្រមទាំងគូស្នេហ៍ Orlando Bloom

យ៉ាងណាមិញ គូដណ្តឹងរបស់នាងគឺតារាសម្តែង លោក Orlando Bloom បានកាន់របស់របរ នៅពីក្រោយ។ គូស្នេហ៍តារាមួយគូនេះ បានបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយ នៅពេលដែលពួកគេត្រូវបានហ៊ុំព័ទ្ធដោយអ្នកគាំទ្រជាច្រើន​ នៅតាមផ្លូវក្នុងទីក្រុងញូវយ៉ក៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry និងគូស្នេហ៍
Katy Perry និងគូស្នេហ៍
Katy Perry  និងគូស្នេហ៍
Katy Perry  និងគូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T