Rain ទម្លាយថាលោកតែងតែធ្វើបែបនេះ ដើម្បីឲ្យភរិយា Tae Hee សប្បាយចិត្ត

//s9.kh1.co/45/45b54bfb4b7903b3cb926e5cbc569411eb0cac8b.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២៤ ៨ព្រឹក · ៤ ថ្ងៃមុន

Rain បានទម្លាយពីគន្លឹះលោកបានធ្វើដើម្បីឲ្យភរិយាសប្បាយចិត្ត

កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់លោក Rain ដែលជាតារាចម្រៀងទោលដ៏ល្បីឈ្មោះ ដែលធ្លាប់បានមកសម្ដែងនៅប្រទេសកម្ពុជាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Rain
លោក Rain
លោក Rain និង Kim Tae Hee
លោក Rain និង Kim Tae Hee

បើនិយាយពីជីវិតផ្ទាល់ខ្លួនវិញ Rain បានរៀបការជាមួយភរិយាជាតារាសម្ដែងស្រីលំដាប់ A ប្រចាំប្រទេសគឺ Kim Tae Hee កាលពីឆ្នាំ២០១៧ ដោយទទួលបានចំណងដៃកូនពីរនាក់ ដហើយជារឿយៗគេតែងតែឃើញថា តារាប្រុសរូបនេះពិតជាល្អូកល្អឺននិងមើលថែភរិយាបានល្អសឹងតែដូចព្រះនាង។

លោក Rain និង Kim Tae Hee
លោក Rain និង Kim Tae Hee
លោក Rain និង Kim Tae Hee
លោក Rain និង Kim Tae Hee

យ៉ាងណាមិញ Rain បានទម្លាយនៅក្នុងកម្មវិធីមួយដែលខ្លួនជាពិធីករ "Getting Dance Approval from Rain?" ដែលបានបង្ហោះនៅលើគណនី Youtube ផ្លូវការរបស់គេ ពីគន្លឹះលោកបានធ្វើដើម្បីឲ្យភរិយាសប្បាយចិត្តថា៖

ការធ្វើឲ្យភរិយាអ្នកសប្បាយចិត្តមិនពិបាកទេ គឺគ្រាន់តែជួយលាងចាន បោសសម្អាតផ្ទះ ឬឱបនាងពីខាងក្រោយដោយគ្មានមូលហេតុទៅ។

Rain 
លោក Rain និង Kim Tae Hee
លោក Rain និង Kim Tae Hee

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T