ជើងចាស់ Owen ថាបើខ្សែប្រយុទ្ធឆ្នើមរូបនេះ កំពុងឡើងខ្លាំងនៅពេលឥឡូវវិញ តម្លៃខ្លួនគេមិនក្រោម ៥០០ លានទេ

//s9.kh1.co/88/88247e981392d0297d65ee4366de240efb2c30e7.jpg
កីទ្បា

 ១៤-កញ្ញា-២០២៤ ១០ព្រឹក · ៥ ថ្ងៃមុន

ជើងចាស់ Owen ថាបើខ្សែប្រយុទ្ធឆ្នើមរូបនេះ កំពុងឡើងខ្លាំងនៅពេលឥឡូវវិញ តម្លៃខ្លួនមិនក្រោម ៥០០ លានទេ

បរទេស៖ អតីតខ្សែប្រយុទ្ធលេចធ្លោរប្រចាំ Premier League លោក Michael Owen ជឿជាក់ថា តម្លៃផ្ទេររបស់ Cristiano Ronaldo គឺមិនក្រោម ៥០០ លានផោន ឬប្រមាណជា (៦៥៦ លានដុល្លារអាមេរិក) នោះទេ ប្រសិនបើសមត្ថភាពកំពូលរបស់គាត់ស្ថិតនៅពេលបច្ចុប្បន្នវិញនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

បើយើងត្រឡប់ថយក្រោយទៅកាន់ឆ្នាំ ២០០៩ ពេលនោះ គឺជាពេលដែល Ronaldo មានវ័យ ២៤ ឆ្នាំ ហើយក៏ជាពេលដែលគាត់កំពុងតែមានសមត្ថភាពឡើងដល់ចំណុចកំពូលផងដែរ ខណៈពេលនោះផងដែរ គាត់បានចាកចេញពី Manchester United ផ្លាស់ទៅកាន់ក្រុមអធិរាជស Real Madrid ក្នុងតម្លៃបំបែកកំណត់ត្រា ៨០ លានផោន ឬប្រមាណជា (១០៥ លានដុល្លារអាមេរិក)។

Cristiano Ronaldo
Cristiano Ronaldo

ដោយឡែកនៅក្នុងពេលបច្ចុប្បន្ន Neymar គឺបានបំបែកកំណត់ត្រានេះហើយ ដោយបានក្លាយជាកីឡាករបាល់ទាត់ ដែលមានតម្លៃផ្ទេរថ្លៃជាងគេបំផុតក្នុងពិភពលោក ពោលគឺចំនួន ២០០ លានផោន ឬប្រមាណជា (២៦២ លានដុល្លារអាមេរិក) នៅពេលគាត់ចាកចេញពី Barcelona ផ្លាស់ទៅកាន់ក្លិប Paris Saint-Germain ក្នុងឆ្នាំ ២០១៧។

Neymar និងប្រធានក្លិប PSG
Neymar និងប្រធានក្លិប PSG

ទាក់ទងនឹងរឿងខាងលើ លោក Michael Owen ដែលជាអតីតខ្សែប្រយុទ្ធរបស់ Man UTD មួយរូបបានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ប្រសិនបើយើងក្រឡេកមើលពីកំណត់ត្រាផ្ទេរថ្លៃបំផុតក្នុងពេលបច្ចុប្បន្នវិញ គឺមានចំនួនជាង ២០០ លានផោន ប៉ុន្តែអ្នកគួរតែនិយាយថា Cristiano Ronaldo នឹងមានតម្លៃផ្ទេរថ្លៃជាងនេះ នៅពេលដែលគាត់នៅ Manchester United។ ខ្ញុំគិតថា គាត់មានតម្លៃផ្ទេរយ៉ាងអន់ណាស់ក៏ ៥០០ លានផោនដែរ។ នេះបើយើងមើលទៅលើគ្រាប់បាល់របស់គាត់ ពាន ការលក់អាវ និងផលចំណេញដែលក្លិបនឹងទទួលបានពីកេរ្តិ៍ឈ្មោះរបស់គាត់៕

លោក Michael Owen
លោក Michael Owen
លោក Michael Owen

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T