សា.ហា..វពេកហើយ! Kane យប់មិញស៊ុតដូចព្យុះ ដល់ទៅ ៤គ្រាប់ម្នាក់ឯង ជួយឱ្យ Bayern លត់ Dinamo Zagreb ៩-២(មានវីដេអូ)

//s9.kh1.co/ff/ffac54104c421184b9a3bcf4d73ecad31da5424f.jpg
កីទ្បា

 ១៨-កញ្ញា-២០២៤ ១ល្ងាច · មួយថ្ងៃមុន

Kane យប់មិញស៊ុតដូចព្យុះ ដល់ទៅ ៤គ្រាប់ម្នាក់ឯង ជួយឱ្យ Bayern លត់ Dinamo Zagreb ៩-២

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ នេះ ក្រុមអធិរាជស Bayern Munich បានបើកទ្វាកីឡដ្ឋាន Allianz Arena  របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Dinamo Zagreb នៅក្នុងការប្រកួតដំបូងក្នុងពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមម្ចាស់ផ្ទះ Bayern Munich ពិតជាបង្ហាញទម្រង់លេងល្អខ្លាំងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Dinamo Zagreb ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៩ ទល់នឹង ២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៩ គ្រាប់របស់ Bayern Munich គឺរកបានដោយ Harry Kane ៤ គ្រាប់ម្នាក់ឯង គឺនៅនាទីទី ១៩ (P), ៥៧, ៧៣ (P) និង ៧៨ (P) និង ៥ គ្រាប់ទៀត គឺរកបានដោយ Raphael Guerreiro នៅនាទីទី ៣៣, Michael Olise ២ គ្រាប់នៅនាទីទី ៣៨ និង ៦១, Leroy Sane នៅនាទីទី ៨៥ និង Leon Goretzka នៅនាទីទី ៩០+២។ ដោយឡែក ២ គ្រាប់របស់ Dinamo Zagreb គឺរកបានដោយកីឡាករ Bruno Petkovic នៅនាទីទី ៤៨ និង Takuya Ogiwara នៅនាទីទី ៥០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ក្រោយជ័យជម្នះយប់មិញនេះ Bayern Munich កំពុងឈរនៅកំពូលតារាងជាបណ្តោះអាសន្នក្នុងតារាងចំណាត់ថ្នាក់ ចំណែក Dinamo Zagreb វិញកំពុងឈរនៅបាតតារាងលេខរៀងទី ៣៦។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T