Courtois ថា បរាជ័យក្នុងការប្រកួតមួយនេះទល់នឹង Real Madrid គឺ ជារឿងដែលគេឈឺចាប់បំផុតក្នុងអាជីព

//s9.kh1.co/aa/aa12180778f1d012cc97d72ba6dc9d0ecbf1c3da.jpg
កីទ្បា

 ១៩-កញ្ញា-២០២៤ ៨ល្ងាច · ៧ ម៉ោងមុន

Courtois ថា បរាជ័យក្នុងការប្រកួតមួយនេះទល់នឹង Real Madrid គឺ ជារឿងដែលគេឈឺចាប់បំផុតក្នុងអាជីព

អេស្ប៉ាញ៖ អ្នកចាំទី Thibaut Courtois បានសារភាពថា បរាជ័យរបស់ Atletico Madrid ទល់នឹង Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League កាលពីឆ្នាំ ២០១៤ គឺ ជារឿងដែលរូបគេឈឺចាប់បំផុតក្នុងអាជីពបាល់ទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=502,q=100/31/31e435919e8f594a95bc0a4808364dcc0c5b0030.jpg

ជាការពិតណាស់ បើយើងបកក្រោយបន្តិច គឺ កាលពីឆ្នាំ ២០១៤ ដែលពេលនោះ Courtois ជា អ្នកចាំទីរបស់ At Madrid ប៊ិះតែនឹងបានសាងប្រវត្តិសាស្រ្តថ្មីជួយក្រុមឲ្យឈ្នះពានរង្វាន់ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិបទៅហើយ ប៉ុន្តែបែរជាខកខានវិញ បន្ទាប់ពី Sergio Ramos បានរកគ្រាប់បាល់តាមស្មើ ១ទល់នឹង១ នៅក្នុងនាទីទី ៩០+៣ តម្រូវឲ្យការប្រកួតនោះត្រូវអូសបន្លាយដល់វគ្គថែមម៉ោង ១៥នាទី២ដង ក៏ត្រូវបាន R.Madrid បន្ថែម ៣គ្រាប់ទៀត ធ្វើឲ្យពួកគេចាញ់នៅក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៤ទល់នឹង១។

https://s9.kh1.co/__image/w=650,h=650,q=100/3d/3d247bed23d9701812686ef3ed0e050fd7e06b6d.jpg

ទាក់ទងនឹងរឿងខាងលើ Courtois បាននិយាយថា៖

រឿងដែលឈឺចាប់បំផុតក្នុងអាជីពរបស់ខ្ញុំមែនទេ? វាជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League រវាង At Madrid ទល់នឹង Real Madrid។ វាជាឆ្នាំដ៏អស្ចារ្យរបស់យើងដោយបានឈ្នះពាន La Liga និង ប៊ិះតែនឹងឈ្នះពាន UCL ទៅហើយ ប៉ុន្តែឈានដល់នាទីទី ៩០+៣ វាក៏បានរបូតទៅវិញ៕

កីឡាករ Thibaut Courtois
https://s9.kh1.co/__image/w=650,h=470,q=100/d8/d84ad0860dc44ccaa9a0fbd5cc56b3bf4889e875.jpg

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T