ហុងដា ឌ្រីមស៊េរីថ្មី​ បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង

//s9.kh1.co/fe/fef99de2a2d483bf9d45d46d1d6b863c55205553.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២៤ ១២ល្ងាច · ៤ ថ្ងៃមុន

ក្រុមហ៊ុន ហុងដា អិន ស៊ី អិច បានរៀបចំមហាព្រឹត្តការណ៍សម្ពោធជាផ្លូវការនៅម៉ូតូ ហុងដា Dream ស៊េរីថ្មីរបស់ខ្លួនដែលពោរពេញដោយភាពប្រណិតឥតខ្ចោះ

ភ្នំពេញ ៖ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ ក្រុមហ៊ុន ហុងដា អិន ស៊ី អិច បានរៀបចំមហាព្រឹត្តការណ៍សម្ពោធជាផ្លូវការនៅម៉ូតូ ហុងដា Dream ស៊េរីថ្មីរបស់ខ្លួនដែលពោរពេញដោយភាពប្រណិតឥតខ្ចោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ឲ្យឃើញថា Honda Dream នៅតែស្ថិតនៅក្នុងបេះដូងនៃប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។ 

ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្រុមហ៊ុនបានបង្ហាញនៅវត្តមាន​ Honda DREAM ដែលមានការផ្លាស់ប្តូរថ្មីកាន់តែប្រណិត ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ក្រោមគោលគំនិត “EMPOWER TOMORROW” ដែលបានបង្ហាញពីការរួមបញ្ចូលនៃភាពប្រណីតឥតខ្ចោះ និង ភាពអង់អាចមោះមុត នឹងនាំយើងឆ្ពោះទៅមុខជានិច្ច បង្កើតនូវស្នាដៃថ្មីប្រកបដោយគុណតម្លៃជាទីមោទនៈ។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

យើងឃើញថា Honda DREAM ស៊េរីថ្មី នៅតែរក្សាភាពប្រណីតតាមរយះការរចនានូវតែមថ្មីដែលរួមបញ្ចូលគ្នាដោយធាតុផ្សំដ៏មានតម្លៃ មាស ផ្លាទីនឹម និងចំណិតពេជ្របែប ៣ជ្រុង ។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

លោក បេ​ន កៀ​ស្រ៊ី​ថា​ណា​កន (Ben Kiasrithanakorn), ប្រធាន​ក្រុមហ៊ុន N.C.X បាន​មានប្រសាសន៍ថា ជាការពិតណាស់ Honda Dream តែងតែទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងបេះដូងប្រជាជនកម្ពុជា។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ហើយឆ្នាំនេះ កាន់តែពិសេស មិនត្រឹមតែការចនាដ៏ប្រណីត តែ Honda Dream សេរីថ្មី កាន់តែពិសេសជាមួយនឹង កម្លាំងម៉ាស៊ីនកាន់តែខ្លាំង និង ស្ទុះល្អ ។ ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់ទៅលើតម្រូវការរបស់អតិថិជន យើងជឿថា ការអភិវឌ្ឍថ្មីនេះ នឹងបំពេញតម្រូវការរបស់អតិថិជនបានយ៉ាងពេញលេញ។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ក្នុងនោះផងដែរយើងសង្កេតឃើញថា មហាព្រិត្តិការណ៌ដ៏អស្ចារ្យនេះ ក៏បានបង្ហាញនូវវត្តមានអ្នកតំណាងផលិតផល Honda Dream ស៊េថ្មី​ គឺរាជនីក្រមា កញ្ញា មាន សូនីតា និងកីឡាប្រដាល់ពោរពេញដោយសមត្ថភាព លោក អេ អាម៉ារីន ភូថង ធ្វើឱ្យអតិថិជនមានការភ្ញាក់ផ្អើល និងស្ញើចសរសើរ ក៏ដូចចាប់អារម្មណ៍ជាខ្លាំងលើវត្តមានអ្នកទាំងពីរ។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

អតិថិជន​ទាំងអស់​អាច​រក​ទិញ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំងអស់​នៅ​ទូទាំងប្រទេសចាប់ពី​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ​តទៅ​។​​លេខ​ទំនាក់ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម ​៖ 010 922 922

Web : https://www.ncxhonda.com/motorcycles/kh/AND125MDS_CA

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T