ទោះធ្លាប់សាងកំហុសធំ តែគ្រូ Ten Hag ថាលោកនៅតែត្រូវការ Casemiro ចាំបាច់ ដោយសារមូលហេតុនេះ

//s9.kh1.co/a9/a92d1d053d1aa34f1b72965f57d9f8e26763887a.jpg
កីទ្បា

 ១៤-កញ្ញា-២០២៤ ២ល្ងាច · ៤ ថ្ងៃមុន

ទោះធ្លាប់សាងកំហុសធំ តែគ្រូ Ten Hag ថាលោកនៅតែត្រូវការ Casemiro ចាំបាច់ ដោយសារមូលហេតុនេះ

បរទេស៖ អ្នកចាត់ការរបស់ Manchester United លោក Erik ten Hag បានមានប្រសាសន៍ថា លោកគឺនៅតែត្រូវការ Casemiro ជាចាំបាច់ ដោយសារតែខ្សែបម្រើការពារសញ្ជាតិ ប្រេស៊ីល រូបនេះ ជាកីឡាករដែលមានមានបទពិសោធន៍ជោគជាំនៅលើទីលាន ហើយលោកជឿថាគាត់នឹងអាចរកឃើញវិធីដោះស្រាយដោយខ្លួនឯង ដើម្បីត្រឡប់មករកភាពខ្លាំងឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/90/90beb8385bbe9d8941fe1c203fe6f1b1fa49b481.png

ជាការពិតណាស់ មួយរយៈចុងក្រោយនេះ Casemiro គឺត្រូវបានអ្នកគាំទ្រធ្វើការរិះគន់ច្រើនមែនទែន ដោយសារតែគាត់បង្ហាញសមត្ថភាពពុំសូវបានល្អ ដូចអំឡុងពេលគាត់លេងនៅ Real Madrid និងជាពិសេសបន្ទាប់ពីគាត់សាងកំហុសធំធ្វើឱ្យ Man UTD របូតគ្រាប់បាល់ ២ គ្រាប់ នៅក្នុងការបរាជ័យទល់នឹង Liverpool ៣ ទល់នឹង ០ កាលពីថ្ងៃទី ១ ខែ កញ្ញា កន្លងទៅ។

https://s9.kh1.co/__image/w=650,h=366,q=100/6f/6fd1f553fae4aaf6199f8dde739d793ce9e65bde.png

ទាក់ទងនឹងរឿងខាងលើ លោក Erik ten Hag បានថ្លែងប្រាប់សារព័ត៌មានបរទេសយ៉ាងដូច្នេះថា៖

ពួកយើងពិតជាត្រូវការ Casemiro ណាស់ មែនហើយប្រាកដណាស់។ គ្រប់គ្នាអាចមានថ្ងៃស៊យរបស់ខ្លួន សូម្បីតែការធ្វើការក្នុងការិយាល័យ។ គាត់គឺជាកីឡាករម្នាក់ដែលមានបទពិសោធន៍ក្រាស់ក្រែល។ វាមិនមែនជាលើកដំបូងទេ ដែលគាត់ត្រូវប្រឈមមុខជាមួយការប្រកួតដ៏អាក្រក់បែបនេះ។ អ្នកណាក៏ដោយ គឺត្រូវតែមានពេលឡើង និងពេលចុះនៅក្នុងជីវិត និងនៅក្នុងបាល់ទាត់។ គាត់គឺដឹងអំពីវិធី ដើម្បីដោះស្រាយវា៕

លោក Erik ten Hag
https://s9.kh1.co/__image/w=650,h=342,q=100/4b/4bbdc3dae1353d5ebf81ee0592a989764995a3bb.png

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T