លោក Ten Hag បង្ហាញពីការជឿជាក់បែបនេះលើ Antony ទោះបីរូបគេកំពុងធ្លាក់ទម្រង់លេងខ្លាំង

//s9.kh1.co/40/40448cabcdf94977595339e6b558dee6bf3d8ef2.jpg
កីទ្បា

 ១៨-កញ្ញា-២០២៤ ៨ព្រឹក · មួយថ្ងៃមុន

លោក Ten Hag បង្ហាញពីការជឿជាក់បែបនេះលើ Anthony ទោះបីរូបគេកំពុងធ្លាក់ទម្រង់លេងខ្លាំង

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Erik ten Hag នៅតែជឿជាក់លើសមត្ថភាពរបស់ កីឡាករ Antony ថា រូបគេអាចវិលត្រឡប់មកភាពខ្លាំងវិញបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/5e/5e5d8a24e3a3681c0e6fb9512182db875c00aaab.webp

ជាការពិតណាស់ ឆ្លងកាត់ការប្រកួតរដូវកាលថ្មី ៤ប្រកួតកន្លងមកនេះ គឺ Anthony មាននាទីលេងនៅលើទីលានត្រឹមតែជាងមួយនាទីប៉ុណ្ណោះក្នុងការប្រកួតប្តូរចូលចុងម៉ោងទល់នឹង Brighton ខណៈ តំបន់លេងប្រយុទ្ធស្លាបរបស់គេ បច្ចុប្បន្ននៅក្នុហក្រុមត្រូវបានរ៉ាប់រងដោយ Alejandro Garnacho, Amad Diallo និង Marcus Rashford ទៅហើយ។

ទាក់ទងនឹងរឿងខាងលើ លោក Ten Hag បាននិយាយថា៖

Antony ត្រូវតែត្រឡប់មកភាពខ្លាំងវិញ ហើយ គាត់មានសមត្ថភាពគ្រប់គ្រាន់។ ប្រសិនបើគាត់ស្ថិតនៅលើផ្លូវដែលត្រឹមត្រូវ គាត់នឹងអាចប្រកួតប្រជែងជាមួយក្មេងដែលមានទេពកោលសល្យនៅក្នុងក្រុមយើងបាន៕

លោក Erik ten Hag
https://s9.kh1.co/__image/w=650,h=366,q=100/60/6092427c750e1822f593acd435254daf712714b7.webp

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T