កាត់ចិត្តទៅ! Rodri ចេញមុខនិយាយបែបនេះ ចំពោះពាក្យចចាមអារ៉ាមក្នុងការផ្លាស់ទៅកាន់ R.Madrid

//s9.kh1.co/c9/c9fcf8f0f4e5f33411661fcb5ecbf26daa444afc.jpg
កីទ្បា

 ១៨-កញ្ញា-២០២៤ ៩ព្រឹក · មួយថ្ងៃមុន

Rodri ចេញមុខនិយាយបែបនេះ ចំពោះពាក្យចចាមអារ៉ាមក្នុងការផ្លាស់ទៅកាន់ R.Madrid

អឺរ៉ុប៖ ខ្សែបម្រើឆ្នើមក្លិប Manchester City កីឡាករ Rodri បានលើកឡើងថា រូបគេមានបំណងចង់ចំណាយពេល ៣ឆ្នាំទៀតនៅឯកីឡដ្ឋាន Etihad Stadium និង មិនបានគិតចង់ផ្លាស់ទៅកាន់ក្លិបណាផ្សេងឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/de/de242cde81f1b24a0eebfda3672c5405f82cc141.png

ជាការពិតណាស់ កីឡាករសញ្ជាតិអេស្ប៉ាញ វ័យ២៨ឆ្នាំខាងលើ បានវិវត្តន៍ខ្លួនទៅជាខ្សែបម្រើដែលល្អជាងគេម្នាក់នៅលើលោក បន្ទាប់ពីរូបគេបានចាកចេញពី Atletico Madrid ដើម្បីផ្លាស់មកកាន់ Man City កាលពីឆ្នាំ២០១៩ ក្នុងនោះរយៈពេល ៥ឆ្នាំនេះ គេបានរួមចំណែកជួយក្រុមជោគជ័យមែនទែនតាមរយៈការឈ្នះពាន Premier League បួនដង Champions League ម្តង និង ពានរង្វាន់ជាច្រើនផ្សេងទៀត។

https://s9.kh1.co/__image/w=650,h=457,q=100/0b/0b4a98bf70f75a862f46c87df44088de90047874.jpg

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ Rodri ត្រូវបានសារព័ត៍មានបរទេសជាច្រើនបានចុះផ្សាយថា Real Madrid កំពុងតែចង់បានរូបគេមករួមក្រុម ក្នុងនោះពេលនេះ សមីខ្លួនបានចេញមកបកស្រាយយ៉ាងដូច្នេះថា៖

ខ្ញុំមានកិច្ចសន្យារយៈពេល ៣ឆ្នាំទៀតជាមួយ Man City ហើយពេលបន្តកុងត្រាថ្មី ខ្ញុំមិនបានគិតអំពីក្រុមណាផ្សេងឡើយ។ ខ្ញុំគ្មានអ្វីត្រូវនិយាយច្រើនទេ ខ្ញុំមានពេលបីឆ្នាំទៀតនៅ Man City៕

កីឡាករ Rodri
https://s9.kh1.co/__image/w=650,h=366,q=100/14/14357b0e6ba93348656d34865ca7ca7ab2026800.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T