បិសាចក្រហមកា..ចណាស់! Rashford និង Garnacho ចាប់ដៃគ្នាស៊ុតម្នាក់២គ្រាប់ល្អដូចផ្កា រួមចំណែកជួយឱ្យ Man UTD លត់ Barnsley ដល់ទៅ ៧-០(មានវីដេអូ)

//s9.kh1.co/98/98379dc9033c50cc618eb1210d7f1f842b93a76d.jpg
កីទ្បា

 ១៨-កញ្ញា-២០២៤ ១០ព្រឹក · មួយថ្ងៃមុន

Rashford និង Garnacho ចាប់ដៃគ្នាស៊ុតម្នាក់២គ្រាប់ល្អដូចផ្កា រួមចំណែកជួយឱ្យ Man UTD លត់ Barnsley ដល់ទៅ ៧-០

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ នេះ ក្រុមបិសាចក្រហម Manchester United បានបើកទ្វាកីឡដ្ឋាន Old Trafford របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Barnsley នៅក្នុងការប្រកួតជុំទី ៣ នៃពានរង្វាន់ Carabao Cup។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមម្ចាស់ផ្ទះ Man UTD ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួតពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Barnsley ក្នុងលទ្ធផល ៧ ទល់នឹង ០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៧ គ្រាប់របស់ Man UTD គឺរកបានដោយ Marcus Rashford ២ គ្រាប់ នៅនាទីទី ១៦ និង ៥៨, Alejandro Garnacho រកបាន ២ គ្រាប់ដូចគ្នា គឺនៅនាទីទី ៤៥+២ និង ៤៩ ចំណែក Christian Eriksen ក៏រកបាន ២ គ្រាប់ផងដែរ គឺនៅនាទីទី ៨១ និង ៨៥ និងមួយគ្រាប់ទៀតរកបានដោយ Antony នៅនាទីទី ៣៥ (P)។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T