អ៊េមហួស! Endrick យប់មិញស៊ុតមួយជើងចម្ងាយជិត ៣០ ម៉ែត្របញ្ចូលទីយ៉ាងអស្ចារ្យ ជួយឱ្យ R.Madrid លត់ Stuttgart ៣-១ (មានវីដេអូ)

//s9.kh1.co/b7/b7983165f1fffaee32c46f3f0abaa540c955829e.jpg
កីទ្បា

 ១៨-កញ្ញា-២០២៤ ១០ព្រឹក · មួយថ្ងៃមុន

Endrick យប់មិញស៊ុតមួយជើងចម្ងាយជិត ៣០ ម៉ែត្របញ្ចូលទីយ៉ាងអស្ចារ្យ ជួយឱ្យ R.Madrid លត់ Stuttgart ៣-១

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ នេះ ក្រុមអធិរាជស Real Madrid បានបើកទ្វាកីឡដ្ឋាន Santiago Bernabeu របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ VFB Stuttgart នៅក្នុងការប្រកួតដំបូងក្នុងពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមម្ចាស់ផ្ទះ Real Madrid ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Stuttgart ក្នុងលទ្ធផល ៣ ទល់នឹង ១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៣ គ្រាប់របស់ Real Madrid គឺរកបានដោយ Kylian Mbappe នៅនាទីទី ៤៦, Antonio Rudiger នៅនាទីទី ៨៣ និងគ្រាប់ចុងក្រោយ រកបានដោយខ្សែប្រយុទ្ធវ័យក្មេង Endrick នៅនាទីទី ៩០+៥។ ចំណែក ១ គ្រាប់របស់ Stuttgart វិញ គឺរកបានដោយកីឡាករ Deniz Undav នៅនាទីទី ៦៨។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ក្រោយជ័យជម្នះយប់មិញនេះ Real Madrid កំពុងឈរនៅលេខរៀងទី ៥ បណ្តោះអាសន្នសិនក្នុងតារាងចំណាត់ថ្នាក់ ចំណែក Stuttgart វិញកំពុងឈរនៅលេខរៀងទី ៣២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T