Kubo និយាយពីហេតុផលដែលការចាប់ដៃគូរវាង Mbappe, Vinicius និង Rodrygo មិនទាន់អាចបង្ហាញការលេងដល់កម្រិតកំពូលនៅឡើយ

//s9.kh1.co/64/645006630cf53d8acdb8c1fb863215c184b2a0a3.jpg
កីទ្បា

 ២០-កញ្ញា-២០២៤ ២ល្ងាច · ៣ ម៉ោងមុន

Kubo និយាយពីហេតុផលដែលការចាប់ដៃគូរវាង Mbappe, Vinicius និង Rodrygo មិនទាន់អាចបង្ហាញការលេងដល់កម្រិតកំពូលនៅឡើយ

អេស្ប៉ាញ៖ អតីតខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Takefusa Kubo បានលើកឡើងថា មូលហេតុដែល Kylian Mbappe, Vinicius Junior និង Rodrygo មិនទាន់អាចបង្ហាញការលេងដល់កម្រិតកំពូលបាន គឺ ដោយសារតែពួកគេទាំំងបីលេងជាន់ទីតាំងគ្នានៅលើទីលាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=364,q=100/46/463de2945c7f899acee3ccc07129f61196627fed.png

ជាការពិតណាស់ ក្រោយការមកដល់របស់ Mbappe គេជឿជាក់ថា Real Madrid នឹងក្លាយទៅជាខ្លាដុះស្លាបដែលមានទម្រង់លេងមុតស្រួចខ្លាំង ប៉ុន្តែ ជាក់ស្តែងដើមរដូវកាលនេះ ក្រុមអធិរាជសធ្វើបានល្អខ្លះ និង មិនល្អខ្លះ រីឯ ប្រព័ន្ធប្រយុទ្ធទាំងបីដែលមាន Mbappe, Vinicius និង Rodrygo ក៏ដូចជាមិនទាន់យល់ចិត្តគ្នាពេញលេញផងដែរ។

ទាក់ទងនឹងរឿងខាងលើ Kubo បាននិយាយថា៖

ខ្សែប្រយុទ្ធទាំងបីរបស់ Real Madrid គឺ ល្អ និង លឿនណាស់ ប៉ុន្តែខ្ញុំគិតថាពួកគេទាំំងបីលេងជាន់ទីតាំងគ្នាដែលជាហេតុធ្វើឲ្យការសហការរបស់ពួកគេមិនទាន់ឈានដល់កម្រិតកំពូលនៅឡើយក្នុងខណៈពេលនេះ៕

កីឡាករ Takefusa Kubo
https://s9.kh1.co/__image/w=650,h=650,q=100/24/24203b765fd0b61db5d73260fc0e829df0e4220c.png
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T