សង្ស័យបែកគ្នា តែ Jong Suk មកចូលរួមខនសឺតមិត្តស្រី IU ឡើងផ្អែម

//s9.kh1.co/88/889daa7500b8e416c15fc9b32666386189f429bb.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២៤ ៨ព្រឹក · ៤ ម៉ោងមុន

កាលពីយប់ថ្ងៃទី២២ខែកញ្ញាកន្លងទៅ IU បានធ្វើការប្រគុំតន្ត្រីឈ្មោះថា THE WINNING នាទីក្រុងសេអ៊ូល ហើយអ្នកគាំទ្របានឃើញលោក Lee Jong Suk ក៏បានមកលើកទឹកចិត្តមិត្តស្រីដែរ

កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែងប្រុស Lee Jong Suk និងតារាចម្រៀងនិងសម្ដែងគឺកញ្ញា IU មានទំនាក់ទំនងស្នេហាជាមួយគ្នា ដោយអ្នកទាំងពីរបានបញ្ជាក់ថាបានទាក់ទងគ្នាតាំងពីឆ្នាំ២០២៣ មកម៉្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Lee Jong Suk និង IU
 Lee Jong Suk និង IU

មកទល់ពេលនេះមានរយៈពេលមួយឆ្នាំជាងហើយដែលពួកគេបានទាក់ទងគ្នា ប៉ុន្តែថ្មីៗនេះ មានព័ត៌មានចចាមអារ៉ាមថាស្នេហាអ្នកទាំងពីរបានមកដល់ ផ្លូវបញ្ចប់ហើយ ក្រោយពីឃើញស្ងាត់មួយរយៈ ពុំមានព័ត៌មានឬដំណឹងថាពួកគេចេញដើរជាមួយគ្នា។

 Lee Jong Suk និង IU
 Lee Jong Suk និង IU

យ៉ាងណាមិញ កាលពីយប់ថ្ងៃទី២២ខែកញ្ញាកន្លងទៅ IU បានធ្វើការប្រគុំតន្ត្រីឈ្មោះថា THE WINNING នាទីក្រុងសេអ៊ូល ហើយអ្នកគាំទ្របានឃើញលោក Lee Jong Suk ក៏បានមកលើកទឹកចិត្តមិត្តស្រីដែរ គ្រាន់តែគេបានពាក់ម៉ាសពណ៌សនិងមួកពណ៌ខ្មៅបិទបាំងផ្ទៃមុខ ដែលធ្វើឲ្យអ្នកគាំទ្រមានការធូរទ្រូងជាខ្លាំង គិតថាពួកគេពុំមានបែកបាក់អ្វីទេ គឺនៅតែបន្តរក្សាទំនាក់ទំនងជាគូស្នេហ៍៕

IU
IU
 Lee Jong Suk និង IU
 Lee Jong Suk និង IU
 Lee Jong Suk និង IU
 Lee Jong Suk និង IU
 Lee Jong Suk នៅការប្រគុំតន្ត្រីរបស់ IU
 Lee Jong Suk នៅការប្រគុំតន្ត្រីរបស់ IU

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T