សម្ដែងលើឆាកឡើងឡូយ តែ Lisa ត្រូវគេរិះ»-គន់ដោយសារធ្វើបែបនេះ

//s9.kh1.co/64/6430dbbc103fd4abf1f3c53f53b9d047c9bdca6b.jpg
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០២៤ ២ល្ងាច · ៣ ម៉ោងមុន

Lisa រងការរិះគន់ពេលសម្ដែងនៅ Global Citizen Festival

កម្សាន្ត៖ ថ្វីត្បិតចាកចេញពីផលិតកម្ម YG មកបើកផលិតកម្ម  ខ្លួនឯងមានឈ្មោះថា LLOUD មែនតែ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACK PINK នៅតែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី ដោយសារសមត្ថភាពនិងទេពកោសល្យនៃការច្រៀងនិងរាំរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lisa នៅ Global Citizen Festival
Lisa នៅ Global Citizen Festival

ថ្មីៗនេះ នាថ្ងៃទី២៨ខែកញ្ញាកន្លងទៅ Lisa បានចូលរួមសម្ដែងនៅក្នុងកម្មវិធី Global Citizen Festival  ដោយក្នុងនោះនាងបានច្រៀងជាច្រើនបទ រួមទាំងបទ "Moonlit Floor" ដែលជាបទថ្មី ត្រៀមចេញនាថ្ងៃទី៣ខែតុលាខាងមុខនេះ។ អ្នកគាំទ្រនៅមានការសរសើរចំពោះតារាស្រីរូបនេះ ប៉ុន្តែមានអ្នកខ្លះទៀតក៏បានចេញមុខមករិះគន់ ថា Lisa គ្រាន់តែរាំនៅលើឆាកប៉ុណ្ណោះគឺនាងពុំបានច្រៀង live នោះឡើយគឺគ្រាន់តែធ្វើជាបង្ហើបមាត់តាមបទចម្រៀងប៉ុណ្ណោះ។

Lisa នៅ Global Citizen Festival
Lisa នៅ Global Citizen Festival

នាងក៏ទទួលបានការិះគន់ស្រដៀងនេះដែរ ពេលសម្ដែងនៅលើឆាកកម្មវិធី Video Music Awards របស់ MTV  ប៉ុន្តែយ៉ាងណាមិញនៅតែមានអ្នកគាំទ្រចេញមុខមកការពារនាងដោយនិយាយថា វាគ្មានអ្វីចម្លែកនោះឡើយព្រោះនាងត្រូវបញ្ចេញក្បាច់រាំយ៉ាងរស់រវើកដូច្នេះការច្រៀងផ្នែកខ្លះ មិនអាចទៅរួចទេ៕

Lisa នៅ Global Citizen Festival
Lisa នៅ Global Citizen Festival
Lisa នៅ Global Citizen Festival
Lisa នៅ Global Citizen Festival
Lisa នៅ Global Citizen Festival
Lisa នៅ Global Citizen Festival
Lisa នៅ Global Citizen Festival
Lisa នៅ Global Citizen Festival
Lisa នៅ Global Citizen Festival
Lisa នៅ Global Citizen Festival

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T