Justin និង ភរិយា ចេញមកកម្សាន្តជាមួយគ្នា យ៉ាងផ្អែមល្ហែម ក្នុងថ្ងៃខួបរៀបការ

//s9.kh1.co/ce/cefe9782ea230e57c73e5ef50d0c069638bfd18a.jpg
តារា & កម្សាន្ដ

 ០៥-តុលា-២០២៤ ៩ព្រឹក · ៤ ម៉ោងមុន

តារា​ចម្រៀង​ លោក Justin Bieber និង​ភរិយា​ តារា​ម៉ូដែល Hailey Bieber បានចេញមក​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយគ្នា ក្នុង​ឱកាស​នៃ​ខួបរៀប​ការ ៥ ឆ្នាំ។

កម្សាន្ត៖ តារា​ចម្រៀង​ លោក Justin Bieber និង​ភរិយា​ តារា​ម៉ូដែល Hailey Bieber បានចេញមក​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ Brentwood, Los Angeles កាល​ពី​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ក្នុង​ឱកាស​នៃ​ខួបរៀប​ការ ៥ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Justin និង Hailey
Justin និង Hailey

គូស្វាមីភរិយា​មួយ​គូ​នេះ ​បាន​តុបតែងខ្លួន ដោយស្លៀក​សម្លៀក​បំពាក់​បែបសាមញ្ញ ក្នុងការចេញកម្សាន្ត ​ដើម្បី​អបអរ​ថ្ងៃ​ពិសេស​របស់​ពួក​គេ។ ក្នុងនោះដែរ Hailey បានមកជាមួយនឹងឈុតអាវយឺត​ និង​ខោ​ខូវប៊យ ចំណែកឯ Justin ស្លៀកពាក់អាវស្បែករលុង និងខោពណ៌ខ្មៅ។ 

Justin និង Hailey
Justin និង Hailey

កាលពី ៥ ឆ្នាំមុន Justin និង Hailey បានរៀបចំពិធីមង្គលការយ៉ាងអធិកអធមនៅឯរមណីយដ្ឋានមួយក្នុង South Carolina ដោយមានវត្តមានសាច់ញាតិ និងមិត្តភក្តិជាច្រើន។ យ៉ាងណាមិញ ក្នុង​ខួប​គម្រប់​ខួបនេះ Justin Bieber មិន​បាន​ចែក​រំលែក​អ្វី​លើ​បណ្ដាញ​សង្គម​ឡើយ។ ជាមួយគ្នានេះដែរ Hailey បានបង្ហោះរូបថតអាពាហ៍ពិពាហ៍ជាបន្តបន្ទាប់ រួមទាំងរូបថតដែលថតជាមួយ Justin បន្ទាប់ពីរៀបការ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Justin 
Justin 
Justin 
Justin 
Justin 
Justin 
Justin 
Justin 
Justin 
Justin 
Hailey
Hailey
Hailey
Hailey
Hailey
Hailey
Hailey
Hailey
Justin និង Hailey
Justin និង Hailey
Justin និង Hailey
Justin និង Hailey
Justin និង Hailey
Justin និង Hailey
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T