កម្សាន្ត៖ ធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ នៅពេលដែល តារាចម្រៀងស្រី Madonna និងគូស្នេហ៍វ័យក្មេង បានចាប់ដៃគ្នាចូលកីឡដ្ឋាន ដើម្បីគាំទ្រក្លឹបបាល់ទាត់ Chelsea។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ តារាចម្រៀងស្រីវ័យ ៦៦ ឆ្នាំរូបនេះ បានស្លៀកពាក់ លេងស្ទីលយុវវ័យ ដើម្បីមើលបាល់ទាត់ ជាមួយនឹងសំពត់ខ្លី និងអាវស្បែក ព្រមទាំងលេងម៉ូត ចងសក់ទាំងសងខាង ហើយពាក់វ៉ែនតា។ ខណៈដែល មិត្តប្រុសអាយុ ២៨ ឆ្នាំរបស់ Madonna ដែលជាកីឡាករបាល់ទាត់ Akeem Morris ស្លៀកខោខូវប៊យ អាវយឺត និងអាវក្រៅពណ៌ខ្មៅ។
មិនត្រឹមតែប៉ុណ្ណោះ នៅលើ Instagram កាលពីថ្ងៃច័ន្ទ Madonna បានចែករំលែករូបថតជាច្រើនសន្លឹក ដែលកំពុងអង្គុយ ជាមួយមិត្តប្រុសរបស់នាង ហើយតារាចម្រៀងរូបនេះ បានឱនក្បាលលើស្មារបស់ Akeem Morris ដោយក្ដីស្រឡាញ់ ខណៈកំពុងថតរូប Selfie៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖