តាមប្រភពមួយបានបញ្ជាក់ Big Bang នឹងមានឡើងសម្តែង នៅ MAMA ឆ្នាំនេះ!

//s9.kh1.co/e9/e91578b7bf1db6ecc2cf414b381a8415c1862d6e.jpg
តារា & កម្សាន្ដ

 ០៦-តុលា-២០២៤ ១២ល្ងាច · ១០ ម៉ោងមុន

តាមប្រភពបានបញ្ជាក់ Big Bang នឹងមានឡើងសម្តែង នៅ MAMA ឆ្នាំនេះ!

កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខនៅថ្ងៃទី 5 ខែតុលា សមាជិកក្រុម Big Bang គឺ G-Dragon, Taeyang និង Daesung បច្ចុប្បន្នកំពុងពិភាក្សាអំពីការសម្តែងក្រុមនៅឯកម្មវិធីពានរង្វាន់ MAMA ក្នុងឆ្នាំ ២០២៤នេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្នាំនេះ ពានរង្វាន់ MAMA នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែវិច្ឆិកា នៅរោងភាពយន្ត Dolby ក្នុងទីក្រុង Los Angeles រដ្ឋ California បន្ទាប់មកចាប់ពីថ្ងៃទី ២១-២៣ ខែវិច្ឆិកា នៅ Kyocera Dome Osaka។

ប្រសិនបើការសម្តែងរបស់ Big Bang ត្រូវបានបញ្ជាក់ នោះក្រុមនឹងឡើងឆាកក្នុងកម្មវិធី 'MAMA Awards' ជាលើកដំបូងក្នុងរយៈពេល ៩ ឆ្នាំចាប់តាំងពីការសម្តែងក្រុមរបស់ពួកគេនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ក្នុងឆ្នាំ ២០១៥ ។

ទន្ទឹមនឹងនេះ ក្រុម Big Bang បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយបានសម្តែងរួមគ្នានៅក្នុងការប្រគុំតន្ត្រីទោលឆ្នាំនេះ របស់ Taeyang ដែលមានឈ្មោះថា 'The Light Year' ដែលបានធ្វើឡើងនៅក្នុងខែកញ្ញាឆ្នាំនេះ។

ទោះជាយ៉ាងណា ជាការឆ្លើយតបទៅនឹងរបាយការណ៍ខាងលើ អ្នកតំណាងនៃ 'MAMA Awards' បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា "បច្ចុប្បន្នមិនមានសិល្បករណាមួយបញ្ជាក់សម្រាប់ '2024 MAMA Awards' ទេ។

ប្រភព៖ Allkpop

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T