ខ្ញីកាន់តែចាស់កាន់តែហឹរមែន! Lewandowski យប់មិញស៊ុត hat-trick យ៉ាងអស្ចារ្យ ជួយឲ្យ Barca លត់ Alaves ៣-០(មានវីដេអូ)

//s9.kh1.co/ab/ab57af7bff2c1eeece7fa84ce92931496beaa095.jpg
កីទ្បា

 ០៧-តុលា-២០២៤ ៩ព្រឹក · ៥ ម៉ោងមុន

Lewandowski យប់មិញស៊ុត hat-trick យ៉ាងអស្ចារ្យ ជួយឲ្យ Barca លត់ Alaves ៣-០

បរទេស៖ នាយប់ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២៤ យប់មិញនេះ ក្រុម Alaves បានបើកទ្វាកីឡដ្ឋាន Mendizorroza របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Barcelona នៅក្នុងការប្រកួតសប្តាហ៍ទី ៩ នៃក្របខណ្ឌ La Liga របស់ អេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមក្រុមភ្ញៀវ Barcelona ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ Alaves ក្នុងលទ្ធផល ៣ ទល់នឹង ០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៣ គ្រាប់របស់ Barcelona គឺរកបានដោយខ្សែប្រយុទ្ធម្ចាស់អាវលេខ ៩ Robert Lewandowski ទាំង ៣ គ្រាប់ ពោលគឺនៅនាទីទី ៧, ២២ និង ៣២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ក្រោយជ័យជម្នះយប់មិញនេះ បានធ្វើឱ្យ Barcelona បន្តឈរនៅកំពូលតារាងដដែល ក្រោយឆ្លងកាត់ ៩ ប្រកួតកន្លងមក ពួកគេឈ្នះ ៨ និងចាញ់ ១ មាន ២៤ ពិន្ទុ ចំណែក Alaves វិញ​ គឺកំពុងឈរនៅលេខរៀងទី ១៣ ក្រោយឆ្លងកាត់ ៩ ប្រកួតដូចគ្នា ពួកគេឈ្នះ ៣ ស្មើ ១ និងចាញ់ ៥ មាន ១០ ពិន្ទុ៕

តារាងចំណាត់ថ្នាក់
តារាងចំណាត់ថ្នាក់

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T