បរទេស៖ អ្នកចាំទីសញ្ជាតិ អេស្ប៉ាញ David de Gea បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ ដោយបានសង្គ្រោះបាល់ពិន័យ ១១ ម៉ែត្រដល់ទៅ ២ លើក និងបានសង្គ្រោះបាល់គ្រោះថ្នាក់ជាច្រើនលើកទៀត រហូតជួយឱ្យក្រុម Fiorentina យកឈ្នះទៅលើក្រុមខ្លាំង AC Milan ក្នុងលទ្ធផល ២ ទល់នឹង ១ ក្នុងក្របខណ្ឌ Serie A របស់ អ៊ីតាលី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុម Fiorentina របស់ De Gea គឺធ្វើបានល្អជាង ដោយពួកគេបានយកឈ្នះលើក្រុម AC Milan ក្នុងលទ្ធផល ២-១។ ក្នុងនោះ ២ គ្រាប់របស់ Fiorentina គឺរកបានដោយកីឡាករ Yacine Adli នៅនាទីទី ៣៥ និង Albert Guðmundsson ចំណែក ១ គ្រាប់របស់ AC Milan វិញ គឺរកបានដោយ Christian Pulisic។
គួរបញ្ជាក់ថា De Gea បានចូលរួមជាមួយនឹង Fiorentina នៅរដូវក្តៅនេះដោយគ្មានតម្លៃខ្លួន បន្ទាប់ពីរូបគេទំនេរនៅក្រៅទីលានអស់មួយរដូវកាល ក្រោយចាកចេញពី Man UTD កាលពីរដូវក្តៅឆ្នាំ ២០២៣។
សូមទស្សនាវីដេអូខាងក្រោម៖