អភិបាលខេត្តព្រះសីហនុ ៖ ចំពោះបេក្ខជនណា ប្រឡងបាននិទ្ទេស A រដ្ឋបាលខេត្ត នឹងផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូ ១គ្រឿង

//s9.kh1.co/10/107782a201bd05252d3a167310b57fafe0098953.jpg
សង្គម

 ០៩-តុលា-២០២៤ ២ល្ងាច · មួយថ្ងៃមុន

អភិបាលខេត្តព្រះសីហនុ ៖ ចំពោះបេក្ខជនណា ប្រឡងបាននិទ្ទេស A រដ្ឋបាលខេត្ត នឹងផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូ ១គ្រឿង

ព្រះសីហនុ ៖ យប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទៅសំណេះសំណាលជាមួយក្មួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ នៅផ្ទះសំណាក់កាកបាទក្រហម និងផ្ទះសំណាក់គ្រូបង្រៀន ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ឆ្នាំនេះ ក៏មិនខុសប្លែកអ្វីពីបណ្តាឆ្នាំមុនៗដែរ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកន្លែងស្នាក់នៅសម្រាប់បេក្ខជនដែលមានផ្ទះនៅឆ្ងាយ ព្រមទាំងផ្តល់ អាហារជូនដល់បេក្ខជនមកស្រុកឆ្ងាយមាន ដូចជា ស្រុកស្ទឹងហាវ និងស្រុកកំពង់សីលា និងតំបន់មួយចំនួន ក្នុងស្រុកព្រៃនប់ ដើម្បីបង្កលក្ខណងាយស្រួលជូនដល់បេក្ខជនសម្រាប់ការស្នាក់នៅជិតមណ្ឌលប្រឡង។

ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំបន្តថា នេះជាថ្ងៃប្រឡងទី១ ហើយថ្ងៃទីពី ក្មួយៗត្រូវតែសម្រួលអារម្មណ៍ឱ្យបានល្អ បញ្ចេញសមត្ថភាពដែលយើងបានសិក្សារយៈពេល ១២ឆ្នាំនេះ ដើម្បីប្រឡងជាប់ ហើយទទួលបាននិទ្ទេសល្អ ពិសេសចំពោះបេក្ខជនណាដែលបាននិទ្ទេស A រដ្ឋបាលខេត្ត នឹងផ្តល់រង្វាន់លើកទឹកចិត្តនូវម៉ូតូ ចំនួន ១គ្រឿងផងដែរ៕

ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ MOI TV News

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/93/9344e495529078d3a93b06a10813179cc4f3463f.jpg

ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុ ជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍

 ១០-តុលា-២០២៤ 
 ១១ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T