បាក់ឌុប ២០២៤៖ មានបេក្ខជនអវត្តមានសរុប ២៤០៦នាក់ និងមានបញ្ហាសុខភាពសរុប ១៣៦នាក់

//s9.kh1.co/68/68dc82c40497b4ff3717e114dd892a755feb70b8.jpg
សង្គម

 ១០-តុលា-២០២៤ ៨ព្រឹក · ៨ ម៉ោងមុន

ចំនួនសិស្សដែលបានចុះឈ្មោះចូលរួមប្រឡងមានសរុបទាំងអស់ ១៣៧.០៤០នាក់ ដែលមានស្រីចំនួន ៧៤.៨៨២នាក់ ដោយមានមណ្ឌលប្រឡងសរុប ២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់

កម្ពុជា៖ យោងតាមការបង្ហោះចេញពីគេហទំព័រផ្លូវការរបស់ ក្រសួងអប់រំ យុវវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តិទៅកាលពីថ្ងៃ ៨ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នេះ ពិតជាមានដំណើរការយ៉ាងរលូន ហើយមណ្ឌលប្រឡងមានសភាពស្ងប់ស្ងាត់ល្អ ស្របទៅតាមសេចក្ដីណែនាំរបស់ក្រសួង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពពី ក្រសួងអប់រំ យុវវជន និងកីឡា
រូបភាពពី ក្រសួងអប់រំ យុវវជន និងកីឡា

ដោយឡែក ចំនួនសិស្សដែលបានចុះឈ្មោះចូលរួមប្រឡងមានសរុបទាំងអស់ ១៣៧.០៤០នាក់ ដែលមានស្រីចំនួន ៧៤.៨៨២នាក់ ដោយមានមណ្ឌលប្រឡងសរុប ២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់។

រូបភាពពី ក្រសួងអប់រំ យុវវជន និងកីឡា
រូបភាពពី ក្រសួងអប់រំ យុវវជន និងកីឡា
រូបភាពពី ក្រសួងអប់រំ យុវវជន និងកីឡា
រូបភាពពី ក្រសួងអប់រំ យុវវជន និងកីឡា

អ្វីដែលកត់សម្គាល់នោះ ក្រោយពីធ្វើការបញ្ចប់ការប្រឡងរួចមក ក្រសួងបានប្រកាសថាមានបេក្ខជនអវត្តមានចំនួន ២.៤០៦នាក់ ក្នុងនោះមានស្រីចំនួន ៩១៥នាក់ ត្រូវជា ១.៧៦ភាគរយនៃចំនួនបេក្ខជនសរុប។ សម្រាប់បេក្ខជនស្វៃរិន (ចំណេះទូទៅនិងបំពេញវិជ្ជា)អវត្តមានសរុប ១.៩៩០នាក់ ក្នុងនោះមានស្រី ៧៣៨នាក់។

រូបភាពពី BTV
រូបភាពពី BTV
រូបភាពពី BTV
រូបភាពពី BTV

ដោយឡែក សម្រាប់បេក្ខជនមានបញ្ហាសុខភាពអំឡុងពេលប្រឡងមានសរុបចំនួន ១៣៦នាក់ ដោយមិនអាចបន្តការប្រឡងបានចំនួន១០នាក់ ដាក់ឲ្យប្រឡងដាច់ដោយឡែកមាន២២នាក់ និងចួបគ្រោះថ្នាក់ចរាចរណ៍ ៧ នាក់៕  

សេចក្ដី​​ប្រកាស
សេចក្ដី​​ប្រកាស
សេចក្ដី​​ប្រកាស
សេចក្ដី​​ប្រកាស
Sok Navin
N.V

អត្ថបទទាក់ទង

//s9.kh1.co/93/9344e495529078d3a93b06a10813179cc4f3463f.jpg

ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុ ជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍

 ១០-តុលា-២០២៤ 
 ១១ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T