លេងមួយឈុតនេះ Jennie ដូចនារីខោប៊យ ស្អាតមើលសឹងមិនស្គាល់

//s9.kh1.co/8a/8a3c72818e504a5bf5309c72d3fe6c1f5532433c.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០២៤ ៩ព្រឹក · ១១ ម៉ោងមុន

Jennie ស្អាតមើលមិនចង់ស្គាល់ក្នុងឈុតខោប៊យ

កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ទើបតែនឹងបញ្ចេញបទចម្រៀងថ្មីមានចំណងជើងថា "Mantra"កាលពីថ្ងៃទី១១ខែតុលាឆ្នាំ២០២៤កន្លងទៅនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennie
Jennie

ក្នុងនោះ Jennie ក៏បានបង្ហោះរូបភាពនិងសកម្មភាពខាងក្រោយឆាកផ្សេងៗ ទាក់ទងនឹងការថតបទ "Mantra"នេះផងដែរ កាលពីថ្ងៃទី១២កន្លងទៅ ហើយរូបថតពីរសន្លឹកបានទទួលការចាប់អារម្មណ៍ខ្លាំង។ 

Jennie
Jennie

រូបភាពនោះបានបង្ហាញឲ្យឃើញថា Jennie តែងខ្លួនដូចនារីខោប៊យ ដោយពាក់អាវក្រឡាឆ្នូតក្រហមស ជាមួយនឹងខោខ្លីកប់ក្រលៀនពណ៌អាចម៍សេះ រឹតដោយខ្សែក្រវាត់ធំៗពណ៌ខ្មៅ និងមួកបែបខោប៊យពណ៌ខ្មៅ ដែលសំខាន់នោះនាងបានបង្អួតក្បាលពោះរាបស្មើ ជាមួយនឹងការតុបតែងមុខបែបទឹកក្រូចៗទៀតផង ធ្វើឲ្យអ្នកគាំទ្របានចូលទៅបញ្ចេញមតិថា Jennie ពិតជាស្រស់ស្អាតខ្លាំង មិនថាតែងខ្លួនបែបណាក៏ដោយ៕

Jennie
Jennie
Jennie
Jennie
រូបភាពថ្មីរបស់ Jennie
រូបភាពថ្មីរបស់ Jennie
រូបភាពថ្មីរបស់ Jennie
រូបភាពថ្មីរបស់ Jennie

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T