តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៥០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២២ ខែតុលា នេះ

//s9.kh1.co/5e/5ebfe67b733a69be2bf45d75bb4f543d7e188d47.jpg
សង្គម

 ២២-តុលា-២០២៤ ១០ព្រឹក · ១១ ម៉ោងមុន

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៥០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២២ ខែតុលា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៣៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៣០%។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ សម្ពាធទាបដែលកើតលើសមុទ្រចិនខាងត្បូង និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ​និង ព្រះរាជាណាចក្រកម្ពុជា មានឥទ្ធិពលខ្លាំងលើខ្យល់មូសុងឦសាន។

ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។

ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។

ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។

ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២០ម៉ែត្រ៕

ក្រសួងធនធានទឹក និងឧតុនិយម 

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/cb/cbf1493a080b0847f694a47221f867b140369605.png

ធនាគារ ព្រីនស៍ ជាប់ឈ្មោះជា "ធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាប្រចាំឆ្នាំ 2024"ដែលប្រសិទ្ធនាមដោយស្ថាប័ន EUROMONEY និងបានទទួលស្គាល់នូវការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការជួយដល់អាជីវកម្មខ្នាតតូច និងមធ្យម

 ២២-តុលា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T