ណាហ្គាវើលដ៍បេះដូងសប្បុរស គាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៃដើមកោងកាងដោយដាំកូនដើមកោងកាង ២០២៤ ដើមក្នុងសហគមន៍នេសាទត្រពាំងរពៅ

//s9.kh1.co/e8/e8c0af40825ccad3b7a37fc3995ba86f224600d6.jpg
សង្គម

 ២២-តុលា-២០២៤ ២ល្ងាច · ៦ ម៉ោងមុន

ណាហ្គាវើលដ៍បេះដូងសប្បុរស កាលពីពេលថ្មីៗនេះបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៃដើមកោងកាងដោយបានដាំកូនដើមកោងកាងចំនួន ២០២៤ ដើមក្នុងសហគមន៍នេសាទត្រពាំងរពៅក្នុងខេត្តកំពត។

រាជធានីភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស កាលពីពេលថ្មីៗនេះបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៃដើមកោងកាងដោយបានដាំកូនដើមកោងកាងចំនួន ២០២៤ ដើមក្នុងសហគមន៍នេសាទត្រពាំងរពៅក្នុងខេត្តកំពត។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃកម្មវិធីដាំកូនឈើយូរអង្វែងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលមានគោលបំណងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ប្រទេសកម្ពុជាឱ្យកាន់តែបៃតងសម្រាប់ក្មេងៗជំនាន់ក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រៃកោងកាងនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា ផ្តល់ជម្រកដល់ជីវៈចម្រុះដែលជួយបង្កើនជីវភាពដល់ប្រជាជននៅក្នុងសហគមន៍។ ព្រៃកោងកាង គឺជាជម្រក និងកន្លែងបង្កាត់ពូជដ៏មានសារសំខាន់សម្រាប់ត្រី ក្តាម និងសត្វផ្សេងៗទៀតព្រមទាំងជាទីកន្លែងសម្រាប់អេកូទេសចរណ៍ផងដែរ។ ព្រៃកោងកាងទាំងនេះ ក៏ដើរតួយ៉ាងសំខាន់ទប់ស្កាត់ការប្រែប្រួលនៃអាកាសធាតុដោយស្រូបយកឧស្ម័នកាបូនិក និងជួបទប់ស្កាត់ការហូរច្រោះនៃដី ទឹកជំនន់ និងខ្យល់ព្យុះថែមទៀតផង។

កម្មវិធីដាំដើមកោងកាងនៅសហគមន៍នេសាទត្រពាំងរពៅ ខេត្តកំពត គឺជាផ្នែកមួយនៃកម្មវិធីដាំកូនឈើយូរអង្វែងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលមានគោលបំណងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ប្រទេសកម្ពុជាឱ្យកាន់តែបៃតងសម្រាប់ក្មេងៗជំនាន់ក្រោយ។
កម្មវិធីដាំដើមកោងកាងនៅសហគមន៍នេសាទត្រពាំងរពៅ ខេត្តកំពត គឺជាផ្នែកមួយនៃកម្មវិធីដាំកូនឈើយូរអង្វែងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលមានគោលបំណងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ប្រទេសកម្ពុជាឱ្យកាន់តែបៃតងសម្រាប់ក្មេងៗជំនាន់ក្រោយ។

មានមតិទៅលើគំនិតផ្តួចផ្តើមនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “យើងមានក្តីរីករាយគាំទ្រដល់ការស្តារឡើងវិញនៃព្រៃកោងកាងនៅសហគមន៍នេសាទត្រពាំងរពៅនៅទីនេះដែលជាប្រព័ន្ធអេកូឡូស៊ីដ៏មានសារសំខាន់សម្រាប់សហគមន៍នេសាទ។ ដោយបានខិតខំសាមគ្គីគ្នា យើងមិនត្រឹមតែស្តារដើមកោងកាងឡើងវិញប៉ុណ្ណោះទេប៉ុន្តែថែមទាំងលើកកម្ពស់ធម្មជាតិ និងសហគមន៍ដើម្បីអនាគតប្រកបដោយសុខដុមរមនាផងដែរ”។

កូនដើមកោងកាងសរុបប្រមាណ ២០២៤ ដើម ត្រូវបានដាំដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារដើមកោងកាងឡើងវិញ។
កូនដើមកោងកាងសរុបប្រមាណ ២០២៤ ដើម ត្រូវបានដាំដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារដើមកោងកាងឡើងវិញ។

កម្មវិធីនោះ មានបុគ្គលិក និងប្រជាជននៅក្នុងសហគមន៍សរុបប្រមាណ ១៣០ នាក់ បានចូលរួមដាំដើមកោងកាងនៅសហគមន៍នេសាទត្រពាំងរពៅ។ គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែបញ្ជាក់អំពីសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការការពាររបរិស្ថានប៉ុណ្ណោះទេប៉ុន្តែថែមទាំងបញ្ជាក់អំពីការប្តេជ្ញាចិត្តគាំទ្រដល់ទស្សនវិស័យជាតិរបស់ប្រទេសកម្ពុជាដើម្បីសម្រេចឱ្យបានគម្របព្រៃឈើ ៦០% ត្រឹមឆ្នាំ២០៥០ ផងដែរ។ គំនិតផ្តួចផ្តើមនេះ ក៏ស្របទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិចំណុចទី១៤ ដែលបញ្ជាក់អំពី “ជីវិតក្រោមទឹក” ដែលមានគោលបំណងអភិរក្ស និងប្រើប្រាស់មហាសមុទ្រ សមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបនិរន្តរភាព។  

មានមតិអំពីគំនិតផ្តួចផ្តើមនេះ លោក ជា សេន ប្រធានស្តីទីសហគមន៍ត្រពាំងរពៅ បានឱ្យដឹងថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការគាំទ្ររបស់ណាហ្គាវើលដ៍។ គំនិតផ្តួចផ្តើមនេះ មានសារសំខាន់ណាស់សម្រាប់សហគមន៍របស់យើងដោយវាជួយស្តារប្រព័ន្ធអេកូឡូស៊ីនៃដើមកោងកាងឡើងវិញ និងជួយធ្វើឱ្យជីវភាពនៃការនេសាទរបស់យើងមានភាពប្រសើរឡើង”។

សកម្មភាពដាំដើមកោងកាង ត្រូវបានចូលរួមដោយបុគ្គលិកណាហ្គាវើលដ៍ និងប្រជាជននៅក្នុងសហគមន៍សរុបប្រមាណ ១៣០ នាក់។
សកម្មភាពដាំដើមកោងកាង ត្រូវបានចូលរួមដោយបុគ្គលិកណាហ្គាវើលដ៍ និងប្រជាជននៅក្នុងសហគមន៍សរុបប្រមាណ ១៣០ នាក់។

គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដាក្នុងឆ្នាំនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បាននាំអ្នកចូលរួមប្រមាណ ២០០ នាក់ដាំកូនឈើចំនួន ៧០០ ដើមក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។ ចាប់តាំងពីឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បាន និងកំពុងលើកកម្ពស់ និងបណ្តុះស្មារតីយ៉ាងសកម្មដល់បុគ្គលិកស្ម័គ្រចិត្ត និងសហគមន៍ឱ្យចូលរួមថែរក្សាបរិស្ថាន និងអនុវត្តដើម្បីនិរន្តរភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ ៤៥.២៩១ តាមរយៈសកម្មភាពចំនួន ១៥៧ ។

*****

អំពីផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស

ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុ​ងខែមីនា ឆ្នាំ​ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភសំខាន់ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៥០០.០០០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ។ 

សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖

[email protected]

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/cb/cbf1493a080b0847f694a47221f867b140369605.png

ធនាគារ ព្រីនស៍ ជាប់ឈ្មោះជា "ធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាប្រចាំឆ្នាំ 2024"ដែលប្រសិទ្ធនាមដោយស្ថាប័ន EUROMONEY និងបានទទួលស្គាល់នូវការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការជួយដល់អាជីវកម្មខ្នាតតូច និងមធ្យម

 ២២-តុលា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T