Van Nistelrooy បានទម្លាយរឿងឈឺចាប់មួយ ដែល Ten Hag ប្រាប់គាត់ ក្រោយត្រូវ Man UTD បណ្តេញចេញពីតំណែង

//s9.kh1.co/b6/b66efadb3fcec899773b56837a204cefc6e5c962.jpg
កីទ្បា

 ០១-វិច្ឆិកា-២០២៤ ១០ព្រឹក · ២ ខែមុន

Van Nistelrooy បានទម្លាយរឿងឈឺចាប់មួយ ដែល Ten Hag ប្រាប់គាត់ ក្រោយត្រូវ Man UTD បណ្តេញចេញពីតំណែង

បរទេស៖ គ្រូបង្វឹកបណ្តោះអាសន្នរបស់ Manchester United លោក Ruud van Nistelrooy បានទម្លាយពីកិច្ចសន្ទនាចុងក្រោយ ដែលគាត់បានជជែកគ្នាជាមួយលោក Erik ten Hag ក្រោយពេលបុរសសញ្ជាតិ ហូល្លង់ វ័យ ៥២ ឆ្នាំរូបនេះត្រូវក្រុមបិសាចក្រហមបណ្តេញចេញពីតំណែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ruud van Nistelrooy និង Erik ten Hag
លោក Ruud van Nistelrooy និង Erik ten Hag

ជាការពិតណាស់ កាលពីថ្ងៃ ចន្ទ ទី ២៨ កន្លងទៅ លោក Ten Hag ត្រូវបាន Man UTD សម្រេចបញ្ចប់តំណែងរបស់លោកហើយ បន្ទាប់ពីលោកដឹកនាំការប្រកួតចុងក្រោយចាញ់ West Ham ២ ទល់នឹង ១ ខណៈបច្ចុប្បន្នក្លិបបានតែងតាំងលោក Van Nistelrooy ដែលជាគ្រូបង្វឹកបណ្តោះអាសន្នសិន។

លោក Erik ten Hag
លោក Erik ten Hag

ទាក់ទងនឹងរឿងខាងលើ លោក Ruud van Nistelrooy បានទម្លាយពីកិច្ចសន្ទនារបស់គាត់ជាមួយលោក Ten Hag យ៉ាងដូច្នេះថា៖

ខ្ញុំបានជួបគាត់កាលពីថ្ងៃ ចន្ទ ហើយបានជជែកជាមួយគាត់ មុនការប្រកួតទល់នឹង Leicester។ គាត់ពិតជាខកចិត្តខ្លាំងណាស់ ហើយមានការប៉ះពាល់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែគាត់គឺពិតជាខ្វល់ខ្វាយជាមួយក្លិបមួយនេះខ្លាំងណាស់។ នោះហើយគឺជាមូលហេតុ ដែលធ្វើឱ្យគាត់ឈឺចាប់ នៅពេលគាត់ត្រូវចាកចេញ ប៉ុន្តែគាត់ក៏មានមោទកភាពចំពោះខ្លួនឯងផងដែរ ចំពោះស្នាដៃកន្លងមក ដែលគាត់បានជួយឱ្យក្លិបឈ្នះពានចំនួន ២៕

លោក Ruud van Nistelrooy
លោក Ruud van Nistelrooy
លោក Ruud van Nistelrooy

ប្រភព Sportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T