កូរ៉េខាងត្បូង៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK នៅតែទទួលបានប្រជាប្រិយភាពច្រើនកុះករ ដូចដើមបើទោះបីជានាងចាកចេញពីផលិតកម្ម YG មកបើកផលិតកម្មផ្ទាល់ខ្លួនមានឈ្មោះថា ODD ATELIER ក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ នាងទើបតែបញ្ចេញបទចម្រៀងថ្មីមានចំណងជើងថា "Mantra" ដែលជាបទនិយាយពីនារីៗ ថាត្រូវតែរឹងមាំ ត្រូវតែចេះស្រលាញ់ខ្លួនឯង និងកុំបណ្ដោយឲ្យបុរសណាមកធ្វើបាបចិត្ត គឺជាប្រភេទបទដែលលើកទឹកចិត្តនារី។
យ៉ាងណាមិញ កាលពីយប់ថ្ងៃទី១ខែវិច្ឆិកានេះ Jennie បានបង្ហោះបទចម្រៀងមួយក្នុងគណនីបណ្ដាញសង្គម Instagram របស់នាងគឺបទរបស់ Tyler, The Creator ប៉ុន្តែនាងបែរជាបានទទួលការរិះគន់យ៉ាងចាស់ដៃត្រឡប់មកវិញ ព្រោះ Tyler, the creator នេះ មានចរិតមិនល្អនិងបន្ទាបបន្ថោកកិត្តិយសនារី ដែលវាខុសពីចរិតរបស់ Jennie ដែលតែងតែគាំទ្រមនុស្សស្រី។
ក្រោយមានការវែកញែកបែបនេះមក មានអ្នកគាំទ្រជាច្រើនបានចេញមុខមកការពារនាង ថានាងអាចស្ដាប់បទអ្វីក៏បានតាមចិត្តនាងចង់ ហើយវាមិនធ្ងន់ធ្ងរអ្វីឡើយបើគ្រាន់តែស្ដាប់ចម្រៀងធម្មតានោះ៕
ប្រភព៖ koreaboo