បរទេស៖ វីដេអូដ៏គួរឱ្យអស់សំណើចមួយ កំពុងត្រូវបានគេចាប់អារម្មណ៍ខ្លាំងមែនទែន បន្ទាប់ពីគ្រូបង្វឹករបស់ Fenerbahce លោក Jose Mourinho បានរត់អបអរគ្រាប់បាល់ចុងម៉ោងរបស់ក្រុមខ្លួន ដោយស្លាយជង្គង់នៅលើស្មៅ ចុងក្រោយខុសបច្ចេកទេសក៏បានដួលពីរ បីត្រឡប់នៅលើទីលាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងការប្រកួតក្របខណ្ឌ Super Lig នៃលីគកំពូល តួកគី កាលពីយប់មិញនេះត្រូវនឹងថ្ងៃទី ៣ ខែ វិច្ឆិកា ក្រុម Fenerbahce បានទទួលជ័យជម្នះទៅលើក្រុម Trabzonspor ក្នុងលទ្ធផលយ៉ាងតឹងតែង ៣ ទល់នឹង ២។
មែនទែនទៅ មុន Fenerbahce ដែលជាក្រុមរបស់លោក Mourinho ទទួលបានជ័យជម្នះ ក្រុមទាំង ២ បានបន្លាយលទ្ធផលស្មើគ្នា ២-២ ដល់ទៅនាទីទី ៩០+១២ ឯណោះ ហើយចុងក្រោយនៅក្នុងនាទីនេះដដែល ទើបខ្សែបម្រើ Sofyan Amrabat រកបានមួយគ្រាប់ចុងក្រោយ ជួយឱ្យ Fenerbahce យកឈ្នះ Trabzonspor ជាផ្លូវការ។
យ៉ាងណាមិញ តាមរយៈគ្រាប់បាល់មួយគ្រាប់នេះ បានធ្វើឱ្យគ្រូបង្វឹកលោក Jose Mourinho សប្បាយចិត្តខ្លាំងមែនទែន រហូតដល់លោកបានរត់ចូលក្នុងទីលាន ដោយប្រើស្ទាយ៍ស្លាយជង្គង់ ដើម្បីអបអរគ្រាប់បាល់នោះជាមួយកូនក្រុម ប៉ុន្តែអ្វីៗដូចជាអស់សំណើចបន្តិច បន្ទាប់ពីលោកស្លាយជង្គង់ខុសបច្ចេកទេស ហើយក៏ដួលពីរ បីត្រឡប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Sportbible