បរទេស៖ ក្លិបយក្សប្រចាំលីគកំពូល អង់គ្លេស Manchester City ត្រូវបានគេរាយការណ៍ថា បានដាក់សំណើយ៉ាងធំ ដើម្បីតាមចែចូវយកខ្សែប្រយុទ្ធស្លាប Rodrygo ពី Real Madrid។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការណាស់ Rodygo ចាប់តាំងពី Kylian Mbappe មកចូលរួមជាមួយ R.Madrid រូបគេហាក់ធ្លាក់ចុះនូវប្រជាប្រិយភាពរបស់ខ្លួនបន្តិច ហើយនាមួយរយៈចុងក្រោយនេះ រូបគេក៏មានពាក្យចចាមអារ៉ាមខ្លះៗ ថាមានក្រុមនៅតំបន់អឺរ៉ុបជាច្រើនកំពុងតាមឃ្លាំមើល និងចាប់អារម្មណ៍ចង់បានរូបគេផងដែរ។
ថ្មីៗនេះយោងតាមការចុះផ្សាយដោយសារព័ត៌មាន អេស្ប៉ាញ Fichajes.net បានឱ្យដឹងថា Man City បានដាក់សំណើក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលគឺចំនួន ១៥០ លានអឺរ៉ូ ឬប្រមាណជា (១៦៣ លានដុល្លារអាមេរិក) ដើម្បីចុះកុងត្រាយក Rodrygo។
ប្រភពដដែលបានបន្ថែមថា R.Madrid ពេលនេះ គឺមិនទាន់មានឆន្ទៈក្នុងការលក់ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល រូបនេះចេញនៅឡើយទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពួកគេអាចនឹងពិចារណាជាថ្មី ដោយព្រមទទួលយកសំណើលក់ខ្សែប្រយុទ្ធរូបនេះឡើងវិញ ប្រសិនបើ Man City ហ៊ានឱ្យតម្លៃដល់ ១៧០ លានអឺរ៉ូ ឬប្រមាណជា (១៨៥ លានដុល្លារអាមេរិក)។
គួរបញ្ជាក់ថា កិច្ចសន្យារបស់ Rodrygo ជាមួយ Real Madrid គឺនៅសល់រយៈពេល ៤ រដូវកាលទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៨៕
ប្រភព៖ Sportskeeda