បរទេស៖ ខ្សែប្រយុទ្ធស្លាបរបស់ Al-Hilal កីឡាករ Neymar Jr. បានរងរបួសជាថ្មីនៅក្នុងការប្រកួតពានរង្វាន់ AFC Champions League ទល់នឹងក្រុម Esteghlal FC កាលពីយប់មិញនេះ បន្ទាប់ពីរូបគេបានសម្រាកនៅក្រៅទីលានអស់រយៈពេល ១ ឆ្នាំមកហើយ ដោយសារតែបញ្ហារបួសសរសៃពួរ (ACL)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Neymar ទើបតែត្រឡប់មកជួប Al-Hilal វិញបានពីរប្រកួតប៉ុណ្ណោះ គិតត្រឹមការប្រកួតយប់មិញនេះ ប៉ុន្តែជាអកុសលខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល រូបនេះ បន្ទាប់ពីប្តូរចូលនៅវគ្គទី ២ នាទី ៥៨ ដោយលេងមិនទាន់បាន ៣០ នាទីផង រូបគេក៏ត្រូវប្តូរចេញវិញ ដោយសារតែមានបញ្ហារបួសសាច់ដុំភ្លៅខាងស្តាំ។
យ៉ាងណាក៏ដោយ ជុំវិញបញ្ហារបួសមួយនេះ គឺមិនទាន់មានការបញ្ជាក់ពីស្ថានភាពរបស់គាត់នៅឡើយទេ ដោយបច្ចុប្បន្នគ្រូពេទ្យកំពុងតាមដានពីអាការៈរបស់គាត់សិន ប៉ុន្តែក្រោយការរបួសនេះភ្លាម អតីតខ្សែប្រយុទ្ធ Barcelona រូបនេះបានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖
ប្រភព៖ Goal