កែបានដឹងតែស៊ុតផ្អើលហើយ! លោក Ancelotti រកឃើញបញ្ហាធំមួយ ដែលត្រូវឱ្យ Mbappe កែចេញជាបន្ទាន់

//s9.kh1.co/8c/8c74f5b32c019d0af32556adb38a04139404b2e1.jpg
កីទ្បា

 ០៥-វិច្ឆិកា-២០២៤ ១១ព្រឹក · ២១ ម៉ោងមុន

លោក Ancelotti រកឃើញបញ្ហាធំមួយ ដែលត្រូវឱ្យ Mbappe កែចេញជាបន្ទាន់

បរទេស៖ អ្នកចាត់ការរបស់ Real Madrid លោក Carlo Ancelotti បានបង្ហាញការយល់ឃើញថា "ការបញ្ចប់ទី" គឺជាបញ្ហាដ៏ធំមួយរបស់ Kylian Mbappe ដែលកំពុងជួបប្រទះក្នុងរដូវកាលនេះ ហើយលោកក៏បានទាមទារឱ្យរូបគេត្រូវកែចេញចំពោះបញ្ហានេះជាបន្ទាន់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Carlo Ancelotti និង Mbappe
លោក Carlo Ancelotti និង Mbappe

ជាការពិតណាស់ ក្នុងការមកចូលរួមជាមួយ Real Madrid នៅរដូវកាលដំបូងនេះ Mbappe គឺមិនទាន់ធ្វើបានល្អប្រសើរនៅឡើយទេ ក្នុងនោះរូបគេទើបតែរកបាន ៦ គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ១០ ប្រកួតនៅ La Liga ហើយជារឿយៗគ្រាប់បាល់ភាគច្រើន គឺកើតចេញពីការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ។

អ្វីដែលជាបញ្ហាធំមួយទៀត កាលជំនួប Real Madrid ចាញ់ Barcelona ៤-០ កន្លងទៅ Mbappe មានឱកាសក្នុងការស៊ុតបញ្ចូលទីជាច្រើន ប៉ុន្តែចុងក្រោយរូបគេសុទ្ធតែខកខាន ដោយសារតែរូបគេស្ថិតនៅក្នុងជំហរក្រៅល្បែង (offside) និងត្រូវបានរារាំងដោយអ្នកចាំទីជាដើម។

Kylian Mbappe
Kylian Mbappe

ដកស្រង់ពាក្យសម្តីដើម លោក Ancelotti បានមានប្រសាសន៍ពី Mbappe យ៉ាងដូច្នេះថា៖

យើងដឹងថា ពួកគេបានលេងដោយឈរនៅលើខ្សែបន្ទាត់ខ្ពស់ ដើម្បីលួច Offside ប៉ុន្តែពួកយើងមិនបានកេងយកប្រយោជន៍លើរឿងនេះនោះទេ។ ពេលខ្លះ Mbappe គឺ offside ពិតមែន ប៉ុន្តែគាត់គឺមានឱកាសរកគ្រាប់បាល់ដល់ទៅបី បួនលើកឯណោះ ដូច្នេះគាត់គឺត្រូវការការបញ្ចប់ទីឱ្យបានល្អប្រសើរជាងនេះ៕

លោក Carlo Ancelotti 
លោក Carlo Ancelotti 
លោក Carlo Ancelotti 

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T