កូរ៉េខាងត្បូង៖ ទោះបង្ហាញមុខកាលពីដើមឆ្នាំ២០២៤ក្នុងនាមជាសមាជិក BABYMONSTER ក៏ដោយក៏ Ahyeon បានទទួលការគាំទ្រពីសំណាក់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ហើយនាងក៏ចាត់ទុកជាសមាជិក BABYMONSTER ដែលមានប្រជាប្រិយភាពជាងគេផងដែរ ព្រោះនាងមានអ្នកគាំទ្រច្រើនតាំងពីមិនទាន់ចេញច្រៀងមកម៉្លេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ BABYMONSTER បានវិលត្រឡប់មកវិញជាមួយនឹងអាល់ប៊ុមថ្មីមានឈ្មោះថា "DRIP" ដែលទទួលបានការគាំទ្រខ្លាំងមែនទែន ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍លើពួកគេជាខ្លាំង។
យ៉ាងណាមិញ Ahyeon ដែលធ្លាប់រងការរិះគន់ឃារឿយៗពីសំណាក់មហាជនមួយចំនួនថានាងបានរាំខ្លាំងៗពេក និងមើលទៅជោរខ្លាំងនោះ បែរជារងការរិះគន់ថានាងរាំខ្ជិលៗ ដូចគ្មានកម្លាំងក្នុងខ្លួន ក្រោយពេលឃើញការសម្ដែងមួយរបស់នាង ដែលគេសង្កេតឃើញថានាងដូចជារាំលាក់ រាំមិនឲ្យលះ ធ្វើឲ្យអ្នកគាំទ្រសំណូមពរឲ្យនាងរាំឲ្យលះដូចមុនវិញ៕
ប្រភព៖ allkpop