បរទេស៖ ក្លិប Al-Hilal កំពុងស្ថិតនៅក្នុងការចរចាជាមួយខ្សែប្រយុទ្ធ Liverpool កីឡាករ Mohamed Salah ដើម្បីនាំយករូបគេមកកាន់ទឹកដី អារ៉ាប៊ីសាអ៊ូឌីត ហើយពួកគេរំពឹងថា កីឡាករសញ្ជាតិ អេហ្ស៊ីប រូបនេះនឹងក្លាយជាបេក្ខភាពដ៏មានសក្តានុពលមកជំនួសកន្លែងរបស់ Neymar Jr. នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន អេស្ប៉ាញ El Nacional។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ កាលដែល Neymar មកចូលរួមជាមួយ Al-Hilal ២ រដូវកាលមកនេះ រូបគេហាក់ពុំសូវមានភាពសមប្រកបទាល់តែសោះ ដោយសារតែរូបគេតែងតែទទួលរងរបួសជាញឹកញាប់ ហើយថ្មីៗមានប្រភពពីប្រទេសជាច្រើនបានចុះផ្សាយថា ក្លិបម្ចាស់ជើងឯកលីគ Saudi Pro League កំពុងគិតគូចង់បញ្ចប់កិច្ចសន្យារបស់គេមុនពេលកំណត់ត្រឹមខែ មករា ខាងមុខនេះ។
យ៉ាងណាមិញ Al-Hilal បច្ចុប្បន្ន គឺបានសម្លឹងឃើញ Salah ថាជាគោលដៅដ៏សក្តិសមបំផុត ដើម្បីចូលមកជំនួសកន្លែង Neymar ខណៈ Salah វិញនឹងនៅជាមួយ Liverpool ត្រឹមរដូវកាលនេះប៉ុណ្ណោះ ដោយកិច្ចសន្យារបស់គេនឹងផុតកំណត់នៅខែ មិថុនា ឆ្នាំ ២០២៥ ខាងមុខនេះហើយ៕
ប្រភព៖ Sportskeeda