ចុមយក្ស! កីឡាករ និងវីរបុរស R.Madrid ៤ នាក់នេះ សុទ្ធតែបោះឆ្នោតឱ្យ Lamine Yamal ឈរលើ Arda Güler ក្នុងការប្រជែងពាន Kopa Trophy

//s9.kh1.co/d3/d359b1eda52f57455f6b75fd6f0e490aac022f1d.jpg
កីទ្បា

 ០៩-វិច្ឆិកា-២០២៤ ៤ល្ងាច · ៤ ថ្ងៃមុន

កីឡាករ និងវីរបុរស R.Madrid ៤ នាក់នេះ សុទ្ធតែបោះឆ្នោតឱ្យ Lamine Yamal ឈរលើ Arda Güler ក្នុងការប្រជែងពាន Kopa Trophy

បរទេស៖ ទីបំផុតស្ថាប័ន France Football បានបង្ហាញពីសម្លេងឆ្នោត ដែលអ្នកបោះឆ្នោតនីមួយៗបានបោះឆ្នោតឱ្យបេក្ខភាពប្រជែងពានកីឡាករវ័យក្មេង ដែលមានទេពកោសល្យបំផុតរបស់ Ballon d'Or (Kopa Trophy) ហើយ បន្ទាប់ពីពាននេះត្រូវបានឈ្នះដោយយុវជនដ៏មានទេពកោសល្យរបស់ Barcelona កីឡាករ Lamine Yamal កាលពីថ្ងៃទី ២៩ ខែ តុលា កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lamine Yamal 
Lamine Yamal 

យ៉ាងណាក៏ដោយ សម្រាប់អ្នកឈ្នះពាននេះ គឺពុំមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារតែសមត្ថភាព និងស្នាដៃកន្លងមករបស់ខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ វ័យ ១៧ ឆ្នាំរូបនេះ រូបគេពិតជាសក្តិសមពិតមែន ប៉ុន្តែអ្វីដែលយើងភ្ញាក់ផ្អើល គឺកីឡាករ និងវីរបុរសរបស់ Real Madrid ៤ រូប សុទ្ធតែបានបោះឆ្នោតឱ្យ Lamine Yamal ឈរនៅលើកីឡាករវ័យក្មេងរបស់ពួកគេកីឡាករ Arda Guler។

Lamine Yamal និង Arda Guler 
Lamine Yamal និង Arda Guler 

ខាងក្រោមនេះ គឺជាលទ្ធផលបោះឆ្នោតរបស់កីឡាករ និងវីរបុរសរបស់ Real Madrid ទាំង ៤ រូប៖

  • Luka Modric បានបោះឆ្នោតឱ្យ Lamine Yamal ទី ១, Arda Guler ទី ២ និង Joao Neves ទី ៣។
  • Karim Benzema បានបោះឆ្នោតឱ្យ Lamine Yamal ទី ១, Arda Guler ទី ២ និង Alejandro Garnacho ទី ៣។
  • លោក Luis Figo បានបោះឆ្នោតឱ្យ Lamine Yamal ទី ១, Arda Guler ទី ២ និង Joao Neves ទី ៣។
  • លោក Kaka បានបោះឆ្នោតឱ្យ Lamine Yamal ទី ១, Arda Guler ទី ២ និង Kobbie Mainoo ទី ៣។

ប្រភព៖ បរទេស

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T