emart24 បន្តពង្រីកហាងដើម្បីឆ្លើយតបនឹងតម្រូវការខ្ពស់ នៃផលិតផលកូរ៉េ នៅក្នុងប្រជាជនកម្ពុជា

//s9.kh1.co/c7/c7f361292fc8689d163f6e1dc21827d012152ff9.jpg
សង្គម

 ១៣-វិច្ឆិកា-២០២៤ ១២ល្ងាច · មួយថ្ងៃមុន

emart24 ដែលជាហាងលក់ទំនិញដ៏មានប្រជាប្រិយភាពនៅប្រទេសកូរ៉េ បានពង្រីកសក្តានុពលរបស់ខ្លួន តាមរយៈការបើកសាខាទី៣ ក្នុងតំបន់ CAMKO ដើម្បីឆ្លើយតបនឹងតម្រូវការខ្ពស់​ នៃផលិតផល ទំនិញកូរ៉េ របស់អតិថិជន ។

ភ្នំពេញ, ថ្ងៃទី១១ ខែវិច្ចិកា​ ឆ្នាំ២០២៤ - emart24 ដែលជាហាងលក់ទំនិញដ៏មានប្រជាប្រិយភាពនៅប្រទេសកូរ៉េ បានពង្រីកសក្តានុពលរបស់ខ្លួន តាមរយៈការបើកសាខាទី៣ ក្នុងតំបន់ CAMKO ដើម្បីឆ្លើយតបនឹងតម្រូវការខ្ពស់​ នៃផលិតផល ទំនិញកូរ៉េ របស់អតិថិជន មិនត្រឹមតែជាការពង្រីកអាជីវកម្មរបស់ខ្លួនតែប៉ុណ្ណោះទេ  តែគឺជាផ្នែកមួយនៃការគាំទ្រសហគមន៍ ក្នុងតំបន់ដើម្បីបន្ថែមនូវជម្រើស អាហារ ភេសជ្ជៈ និងការទិញទំនិញយ៉ាងសម្បូរបែបមកពីប្រទេសកូរ៉េផ្ទាល់នៅក្នុងហាង សម្រាប់តម្រូវការប្រចាំថ្ងៃជូនដល់អតិថិជន។ ការពង្រីកនេះគឺជាសក្ខីភាពមួយ ចំពោះការប្ដេជ្ញាចិត្តរបស់ emart24 ក្នុងការនាំយកនូវវប្បធម៌ និងទំនិញរបស់កូរ៉េដ៏ល្អបំផុតមកកាន់អ្នកប្រើប្រាស់កម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ភាពពេញនិយមនៃផលិតផលរបស់ប្រទេសកូរ៉េ រួមទាំងអាហារ ភេសជ្ជៈ គ្រឿងសម្អាង និងទំនិញប្រើប្រាស់ក្នុងផ្ទះ បានហក់ឡើងខ្លាំងក្នុងប្រទេសកម្ពុជា។ ការពង្រីកយុទ្ធសាស្ត្ររបស់ emart24 មានគោលបំណងបំពេញតម្រូវការអ្នកប្រើប្រាស់ដែលកំពុងកើនឡើងនេះ ដោយផ្តល់នូវផលិតផលកូរ៉េពិតប្រាកដជាច្រើនប្រភេទ ដែលបំពេញតាមចំណង់ចំណូលចិត្តរបស់អ្នកទិញទំនិញកម្ពុជានាសម័យទំនើបនេះ។

រូបភាព
រូបភាព

ហាង emart24 ថ្មីនីមួយៗ ត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវបទពិសោធន៍ទិញទំនិញកាន់តែពិសេស ដោយបង្ហាញពីប្លង់ទំនើប ងាយស្រួលជូនអតិថិជន ដែលអាចរំពឹងថានឹងមានបរិយាកាសស្វាគមន៍ សេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ និងការជ្រើសរើសទំនិញផលិតផលកូរ៉េសុទ្ធពីក្នុងហាង ដែលធ្វើឲ្យ emart24 ក្លាយជាគោលដៅទិញទំនិញជាទីពេញចិត្តសម្រាប់អតិថិជន និយមផលិតផលកូរ៉េ។ emart24 ប្តេជ្ញាចិត្តចំពោះគុណភាព និងភាពត្រឹមត្រូវក្នុងការចែកចាយផលិតផលដែលបំពេញតាមស្តង់ដារគុណភាពខ្ពស់ និងភាពត្រឹមត្រូវ។ ការពង្រីកនេះនឹងធានាថា អ្នកប្រើប្រាស់ផលិតផលកូរ៉េនៅកម្ពុជាច្រើនអាចទទួលបានផលិតផលកូរ៉េពិតប្រាកដ សុទ្ធ​ ១០០% បង្កើនបទពិសោធន៍ទិញទំនិញ និងការពេញចិត្តរបស់អតិថិជន។

រូបភាព
រូបភាព

emart24 មានផែនការប្រកបដោយមហិច្ឆតាសម្រាប់កំណើនតម្រូវការផលិតផលកូរ៉េនៅកម្ពុជាជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការបើកហាងបន្ថែមតាមផែនការ នឹងទីតាំងតំបន់សំខាន់ៗដែលនៅក្បែរអតិថិជនបំផុត។ ការពង្រីកជាបន្តបន្ទាប់នេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់ emart24 ក្នុងការបម្រើទីផ្សារកម្ពុជា និងពង្រឹងជំហររបស់ខ្លួនជាអ្នកផ្គត់ផ្គង់ផលិតផលកូរ៉េឈានមុខគេ នៅប្រទេសកម្ពុជា។

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T