រយៈពេល៣ថ្ងៃ នៃថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក ខេត្តកំពតទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តជាង ១៣ម៉ឺននាក់

//s9.kh1.co/5d/5dc80cea6f76d2d147738e74e2649fcbba6975cb.jpg
សង្គម

 ១៨-វិច្ឆិកា-២០២៤ ៩ព្រឹក · ១៣ ម៉ោងមុន

រយៈពេល៣ថ្ងៃ នៃថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក ខេត្តកំពតទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តជាង ១៣ម៉ឺននាក់

ថ្ងៃឈប់សម្រាកក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០២៤ ខេត្តកំពត មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកសម្រាកកម្សាន្ត និងស្នាក់នៅប្រមាណជាង ១៣ ម៉ឺននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកសម្រាកលម្ហែកម្សាន្តក្នុងខេត្តកំពត មានចំនួន ១៣៤.៦២២នាក់ មានការកើនឡើង ៥៩.៨២% បើធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ១៣២.៤១៦នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ២.២០៦នាក់។ ចំពោះស្ថានភាពទូទៅ នៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងទីតាំងផ្តល់សេវាទេសចរណ៍ និងសេវាស្នាក់នៅក្នុងខេត្ត មានភាពល្អប្រសើ មិនមានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។

រូបភាព
រូបភាព

លោកប្រធានមន្ទីរបានបន្តទៀតថា ចំពោះសេវាស្នាក់នៅ សេវាម្ហូបអាហារ ក្នុងឱកាសនៃពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃកន្លងមកនេះ ក៏មិនមានការតម្លើងថ្លៃណាមួយដែលមិនសមរម្យនោះទេ ហើយកន្លែងស្នាក់នៅមួយចំនួនម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ឬរមណីយដ្ឋានមួយចំនួនក៏មានការបញ្ចុះតម្លៃថែមទៀតផង។ ចំណែកការធ្វើដំណើររបស់ភ្ញៀវលើដងផ្លូវគ្រប់ទីកន្លែងទូទាំងខេត្ត មានស្ថានភាពល្អប្រសើរ ដោយគ្មានករណីគ្រោះថ្នាក់ ឬហេតុការណ៍អ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។

រូបភាព
រូបភាព

សន្និដ្ឋានជារួមស្ថានភាពទូទៅ គឺដំណើរការមានភាពល្អ ដោយយោងតាមការណែនាំ និងប្រសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រតិបត្តិករទេសចរណ៍ មកពីគ្រប់ទីកន្លែងនៃខេត្តកំពត កាលពីថ្ងៃទី៧ ខែវិច្ឆិកា កន្លងមកនេះ ដែលធ្វើឱ្យប្រតិបត្តិករទេសចរណ៍ទាំងអស់មានការយល់ដឹង ចាប់អារម្មណ៍ និងយកចិត្តទុកដាក់អនុវត្តតាមប្រសាសន៍របស់លោកអភិបាលខេត្តកំពត ដោយបម្រើភ្ញៀវទេសចរណ៍បានយ៉ាងល្អប្រសើរ និងភាពស្មោះត្រង់ នាឱកាសបុណ្យអុំទូកឆ្នាំ២០២៤នេះ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/65/656c1aef7946aa5174b830b6e12f383af14e7e57.jpg

កម្ពុជាជាប្រទេសទី៥នៅលើសកលលោក និងជាប្រទេសដំបូង​គេបង្អស់​នៅ​អាស៊ីដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន

 ១៨-វិច្ឆិកា-២០២៤ 
 ៤ល្ងាច · ៦ ម៉ោងមុន
//s9.kh1.co/38/3862018c99052ef21fcfc0a6f0a4a7a7e6b9424a.jpg

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ៖ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក មានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិចូលរួមដើរលេងកម្សាន្តជាង ៦លាននាក់

 ១៧-វិច្ឆិកា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T