បរទេស៖ លោក Deco នាយកផ្នែកកីឡារបស់ Barcelona បានទម្លាយថា ព័ត៌មានដែលបានចុះផ្សាយថាក្រុមអ្នកមានបុណ្យចង់បានខ្សែប្រយុទ្ធរបស់ Manchester City កីឡាករ Erling Haaland គឺជារឿងពិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ កាលពីប៉ុន្មានសប្តាហ៍មុនមានព័ត៌មានចុះផ្សាយព្រោងព្រៀត ថា Barcelona ចង់បាន Haaland ពី Man City ដើម្បីជំនួសខ្សែប្រយុទ្ធចាស់វស្សា Robert Lewandowski ដែលអស់សុពលភាពកុងត្រាជាមួយក្លិបនៅខែ មិថុនា ឆ្នាំ ២០២៦។
ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈព័ត៌មាននេះ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនហាក់មិនសូវជឿលើរឿងនេះនោះទេ ដោយសារតែ Barca បច្ចុប្បន្នកំពុងជួបវិបត្តិហិរញ្ញវត្ថុ ហើយចំណែក Haaland វិញ គឺនៅសល់កុងត្រាជាមួយ Man City ដល់ខែ មិថុនា ឆ្នាំ ២០២៧ ឯណោះ។
ប៉ុន្តែយោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano ដែលដកស្រង់ពាក្យសម្តីផ្ទាល់របស់លោក Deco គឺលោកបានបញ្ជាក់ថា Barca ពិតជាបានចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិ ន័រវែស វ័យ ២៤ ឆ្នាំរូបនេះពិតមែន។
ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា គិតត្រឹមពេលនេះ Barca គឺមិនទាន់បានចាប់ផ្តើមដាក់សំណើ ឬក៏ចរចាជាផ្លូវការណាមួយជាមួយ Haaland នៅឡើយទេ៕
ប្រភព៖ Fabrizio Romano