បរទេស៖ យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្រុមបិសាចក្រហម Manchester United នឹងចែកផ្លូវគ្នាជាមួយខ្សែបម្រើ Christian Eriksen នៅដំណាច់រដូវកាល ២០២៤-២០២៥ នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរម្លឹកថា ខ្សែបម្រើសញ្ជាតិ ដាណឺម៉ាក វ័យ ៣២ ឆ្នាំត្រូវបាន Man UTD ចុះកុងត្រាយកបានពីក្រុម Brentford ដោយគ្មានតម្លៃខ្លួនកាលពីរដូវក្តៅឆ្នាំ ២០២២ កន្លងទៅ ខណៈកិច្ចសន្យារបស់គាត់ជាមួយនឹងក្រុមបិសាចក្រហម នឹងផុតសុពលភាពនៅខែ មិថុនា ឆ្នាំ ២០២៥ ខាងមុខនេះហើយ។
យ៉ាងណាក៏ដោយ Man UTD ទំនងជានឹងមិនបន្តកិច្ចសន្យាថ្មីនោះទេ ដូច្នេះ Eriksen នឹងត្រូវចាកចេញពីទឹកដី Old Trafford ក្រោយរដូវកាលនេះបញ្ចប់៕
ប្រភព៖ Fabrizio Romano