អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យជនបទទូទាំងប្រទេសប្រមាណ ៨៨,៨០% គ្រោងសម្រេច១០០% ឆ្នាំ២០៣០

//s9.kh1.co/f3/f3dd11c6f701726c22f3aad20caac5e77fff23a5.jpg
Khmerhome

 ២៥-វិច្ឆិកា-២០២៤ ៣ល្ងាច · ២ ថ្ងៃមុន

បច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ សម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះ អត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% នឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។

https://s9.kh1.co/__image/w=650,h=434,q=100/cd/cd0e580e551e223d5991fe4e2d4ba749b8522689.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្បូងឃ្មុំ៖ បច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ សម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះ អត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% នឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ជាការថ្លែង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

តាមការថ្លែង លោក ឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពចូលរួម សរុបប្រមាណ ២ ៣០០នាក់ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

https://s9.kh1.co/__image/w=650,h=434,q=100/03/03b7f4eae6f2043c1da154c96d5e8f6b097e7224.jpg

លោក បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តត្បូងឃ្មុំ សម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនា នៅទូទាំងខេត្ត ពេលនេះ។

https://s9.kh1.co/__image/w=650,h=434,q=100/a5/a533a4cef4006dccbab98c27342a271c96dc5d79.jpg

ដោយឡែក ចំពោះការសម្រេចបានខេត្ត ODF គិតត្រឹមថ្ងៃនេះ មានខេត្តចំនួន១១ ដែលសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប និងខេត្តត្បូខឃ្មុំ ជាខេត្តទី១១ ដែលទទួលបានជ័យលាភី ODF។

https://s9.kh1.co/__image/w=650,h=434,q=100/34/3495d9daee963a9ced6318455bf868d1d3cb6bf1.jpg

គួរបញ្ជាបញ្ជាក់ថា នៅក្នុងដំណាច់ឆ្នាំ២០២៤នេះ ក្រសួងមានផែនការសម្រេចឱ្យបានខេត្តជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលចំនួន ២ទៀត គឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង ហើយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រាជធានីភ្នំពេញ នឹងទទួលពានជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ដំបូងគេ៕

https://s9.kh1.co/__image/w=650,h=434,q=100/e3/e33430b9589956e558f5f7c8a5fb0263b75c1b39.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T