រាជធានីភ្នំពេញ ប្រកាសជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ខណៈ ខេត្ត១១ បញ្ចប់ ODF

//s9.kh1.co/6d/6d08548db50b2bdd9942aef531d234c3114b35bb.jpg
Khmerhome

 ២៧-វិច្ឆិកា-២០២៤ ១ល្ងាច · ៤ ម៉ោងមុន

រាជធានីភ្នំពេញ ប្រកាសទទួល ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ខណៈ ខេត្តចំនួនបានប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (PLUS)។

https://s9.kh1.co/__image/w=650,h=434,q=100/04/0440d706dd9294ca2de50edce105783cbecda5ad.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ រាជធានីភ្នំពេញ ប្រកាសទទួល ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ខណៈ ខេត្តចំនួនបានប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (PLUS)។ បើតាមការថ្លែង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

ការថ្លែង លោក ឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ODF PLUS នាព្រឹកថ្ងៃពុធទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

https://s9.kh1.co/__image/w=650,h=434,q=100/e9/e9d5c97ac7d3f48cff057c0035e8e5886abb81f1.jpg

លោក រដ្ឋមន្រ្ដី សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលរាជធានីសម្រេចបាននាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្នលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

https://s9.kh1.co/__image/w=650,h=434,q=100/cd/cd5f41be65b5d30944ecb77d5410fe62d39d000f.jpg

ជាក់ស្ដែងការទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់លើកទី១ នៅកម្ពុជានាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅតាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកជួយទ្រទ្រង់សុខភាព និងអនាម័យ ដែលធ្វើឲ្យមានអាយុកាលសង្ឃឹមរស់របស់ប្រជាជនកាន់តែវែង (Life Expectancy)។ ជាការថ្លែងបន្ត លោក ឆាយ ឫទ្ធិសែន។

https://s9.kh1.co/__image/w=650,h=434,q=100/e9/e9d5c97ac7d3f48cff057c0035e8e5886abb81f1.jpg

លោក រដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់ថា នេះជាសមិទ្ធផលដែលកើតចេញពីកត្តាសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ក្រោមការដឹកនាំ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដឹកនាំប្រកបដោយឋាមវន្ត និងចក្ខុវស័យវែងឆ្ងាយដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន។

https://s9.kh1.co/__image/w=650,h=434,q=100/b7/b7679644c39d4d632ce112e83920e6aece2dfa5e.jpg

ថ្លែងក្នុងពិធីនោះ លោក រដ្ឋមន្រ្ដី បានលើកឡើងថា បច្ចុប្បន្នក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការអាតនិងអនាម័យជនបទដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះ អត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងដាក់ផែនការសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ដោយឡែក ចំពោះការសម្រេចបានរាជធានី ខេត្ត ODF និង ODF PLUS គិតត្រឹមថ្ងៃនេះមានរាជធានី-ខេត្តចំនួន ១២ហើយ។

https://s9.kh1.co/__image/w=650,h=434,q=100/99/991b54f7ba2d2cca9ff5028f8d7d0e495a79ec69.jpg

នៅក្នុងឆ្នាំ២០២៤នេះ ក្រសួងគ្រោងនឹងរៀបចំពិធីប្រកាសជ័យលាភីខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលចំនួន ២ទៀត គឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង ដែលធ្វើឱ្យចំនួនរាជធានី-ខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកើដល់ ១៤/២៥ រាជធានី-ខេត្ត។ ជាការថ្លែងនបន្ថែម រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

https://s9.kh1.co/__image/w=650,h=434,q=100/04/0440d706dd9294ca2de50edce105783cbecda5ad.jpg

គួរបញ្ជាក់ជូនផងដែរថា ការប្រគល់ជ័យលាភី ODF+ ជូនរាជធានីភ្នំពេញនាពេលនេះ គឺយោងតាមការវាយតម្លៃលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយគ្រប់លំនៅដ្ឋានក្នុងរាជធានីភ្នំពេញមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ និងដោយមួយខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់លើសពី ១បង្គន់ ព្រមទាំងមានបង្គន់អនាម័យសាធារណៈជាច្រើនកន្លែង ដែលនាំឱ្យរាជធានីភ្នំពេញមានបរិស្ថានល្អ និងអនាម័យស្អាត ដែលសក្តិសមនឹងទទួលបានពានជ័យលាភី ជារារាជធានីបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រឹតខ្ពស់ (ODF PLUS )៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T