ក្រសួងរៀបចំដែនដី បានចេញបណ្ណកម្មសិទ្ធិដីធ្លីជាង ៨លានបណ្ណ ជាជំហានទី១០០% ខណៈទី២ ជាង១លានបណ្ណ

//s9.kh1.co/c5/c54b99245939e5e793e8cbf21ff06c3afdf488de.jpg
Khmerhome

 ២៧-វិច្ឆិកា-២០២៤ ៤ល្ងាច · ៣ ម៉ោងមុន

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៨,១១៧,៥៣៣បណ្ណ ក្នុងនោះ ១-បញ្ចប់ការចេញបណ្ណជំហានទី១ ចំនួន ៧លានក្បាលដី ស្មើនឹង១០០% នៃផែនការ និង២-បាននិងកំពុងអនុវត្ត ជំហានទី២ បានចំនួន ១,១១៧,៥៣៣បណ្ណ ស្មើនឹង២២,៣៥% នៃចំនួនក្បាលដីប៉ាន់ស្មានជំហានទី២ ប្រមាណ៥លានក្បាលដី គិតត្រឹមឆ្នាំ២០២៤។

https://s9.kh1.co/__image/w=650,h=434,q=100/98/980344a2acf6e01874adced02259a559d629d52d.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៨,១១៧,៥៣៣បណ្ណ ក្នុងនោះ ១-បញ្ចប់ការចេញបណ្ណជំហានទី១ ចំនួន ៧លានក្បាលដី ស្មើនឹង១០០% នៃផែនការ និង២-បាននិងកំពុងអនុវត្ត ជំហានទី២ បានចំនួន ១,១១៧,៥៣៣បណ្ណ ស្មើនឹង២២,៣៥% នៃចំនួនក្បាលដីប៉ាន់ស្មានជំហានទី២ ប្រមាណ៥លានក្បាលដី គិតត្រឹមឆ្នាំ២០២៤។

ខាងលើជាការថ្លែង លោក តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក បានបន្តថា ការងារចុះបញ្ជីបន្ត បានចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិចំនួន ១០៨,០៨២ករណី, ចុះបញ្ជីសិទ្ធិប្រាតិភោគ (ដាក់បញ្ចាំ/ហ៊ីប៉ូតែក) ចំនួន ៥២,៧១៨ករណី,ចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍ចំនួន៤៤បណ្ណ ស្មើនឹង ១,៥៥៦ហិកតា ១១៩អា, ចុះបញ្ជីបំបែកក្បាលដីបុរីចំនួន៤៤បុរី ស្មើនឹង ៧,១៤០បណ្ណ។

លោក តឹករ៉េត សំរេច បានបន្តទៀតថា ការដោះស្រាយវិវាទដីធ្លីក្នុងយន្តការគណៈកម្មការសុរិយោដី បានទទួលពាក្យបណ្តឹងចំនួន ២៣០ករណី (ទទួលពីគណៈកម្មការរដ្ឋបាលចំនួន ២១៨ករណី) បានដោះស្រាយបញ្ចប់នីតិវិធីចំនួន ៧០៤ករណី ក្នុងនោះ ដោះស្រាយបញ្ចប់ស្ថាពរចំនួន ២៩២ករណី មាន១,២៤២គ្រួសារ ទំហំ៥៣៦,៨៤ហិកតា ច្រានចោលពាក្យបណ្ដឹងបន្ទាប់ពីស៊ើបអង្កេតឃើញថា ខុសសមត្ថកិច្ចចំនួន ៣៥៨ករណី និងភាគីស្នើសុំដកពាក្យបណ្តឹងចំនួន ៥៤ករណី។

គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០៣ ដល់ឆ្នាំ២០២៤ គណៈកម្មការសុរិយោដីក្រុង ស្រុក-ខណ្ឌ បានទទួលពាក្យបណ្តឹងចំនួន ៩,៨១១ករណី ដោះស្រាយបញ្ចប់នីតិវិធីចំនួន ៩,៥៦៦ករណី ក្នុងនោះ បញ្ចប់ជាស្ថាពរចំនួន ៤,៩០៩ករណី ច្រានចោលពាក្យបណ្ដឹងបន្ទាប់ពីស៊ើបអង្កេតឃើញថាខុសសមត្ថកិច្ចចំនួន ៣,៥៦២ករណី, ភាគីស្នើសុំដកពាក្យបណ្តឹងចំនួន ១,០៩៥ករណី និងកំពុងដោះស្រាយចំនួន ២៤៥ករណី។ ជាការបន្ថែម លោក តឹករ៉េត សំរេច។

លោក បានបន្ថែមទៀតថា លទ្ធផលក្រុមដោះស្រាយវិវាទដីធ្លីចល័ត ក្រុង-ស្រុក-ខណ្ឌ អនុវត្តបានចំនួន ៤,៨២៧ករណី (ក្នុងនោះបញ្ចប់ជាស្ថាពរចំនួន ២,៤២៥ករណី ច្រានចោល ពាក្យបណ្ដឹងបន្ទាប់ពីស៊ើបអង្កេតចំនួន១ ៤១៧ករណី, ភាគីស្នើសុំដកពាក្យបណ្តឹងចំនួន ៥៩៣ករណី និងបញ្ជូនទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្តចំនួន ៣៩២ករណី)។

ក្នុងឆ្នាំ២០២៤នេះ យន្តការដោះស្រាយវិវាទដីធ្លីទាំង៣ បានទទួលពាក្យបណ្តឹងសរុប ៩២៧ករណី និងដោះស្រាយបញ្ចប់នីតិវិធីចំនួន២,១២១ករណី។ ទទួលពាក្យបណ្តឹងសរុបចំនួន ១៥,៩៦០ករណី ដោះស្រាយបញ្ចប់នីតិវិធីចំនួន១៤,៩១៩ករណី និងកំពុងដោះស្រាយចំនួន ១,០៤១ករណី។ បើតាម រដ្ឋលេខាធិការប្រចាំការ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T