គម្រោងវិនិយោគក្នុងវិស័យសំណង់ជាង ២,៦ពាន់គម្រោង ទឹកប្រាក់ ៤,៣ពាន់លានដុល្លារ ថយជាង១៥% ឆ្នាំ២០២៤

//s9.kh1.co/d7/d784dc390c5545c4824a1631919d17b295ace746.jpg
Khmerhome

 ២៧-វិច្ឆិកា-២០២៤ ៣ល្ងាច · ៥ ម៉ោងមុន

គម្រោងវិនិយោគក្នុងវិស័យសំណង់ទូទាំងប្រទេសមានចំនួន ២ ៦៣៣គម្រោង ត្រូវបានអនុម័តដែលមានផ្ទៃ​ក្រឡា​កម្រាលសរុប​ជាង​១០​លាន​ម៉ែត្រ​ក្រឡា តម្លៃប៉ាន់​ស្មាន​ទុន​​ប្រមាណ​៤,៣៣ពាន់​លានដុល្លារ អគារកម្ពស់​ចាប់ពី ៥ជាន់។

https://s9.kh1.co/__image/w=650,h=488,q=100/20/206cf0b22b56f5b9217e25f1d4695201e34e2f4b.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ គម្រោងវិនិយោគក្នុងវិស័យសំណង់ទូទាំងប្រទេសមានចំនួន ២ ៦៣៣គម្រោង ត្រូវបានអនុម័តដែលមានផ្ទៃ​ក្រឡា​កម្រាលសរុប​ជាង​១០​លាន​ម៉ែត្រ​ក្រឡា តម្លៃប៉ាន់​ស្មាន​ទុន​​ប្រមាណ ​៤,៣៣ពាន់​លានដុល្លារ អគារកម្ពស់​ចាប់ពី ៥ជាន់។ បើតាមរបាយការណ៍ ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និង​សំណង់​។

​គម្រោង​វិនិយោគចំនួន​ ២ ៦២២​គម្រោង មានការ​ថយចុះ​ប្រមាណ ​១៥,១៧%​ ធៀបនឹង​ឆ្នាំ២០២៣​ ​មានចំនួន ២ ៩២៤គម្រោង​ មានផ្ទៃក្រឡា​សំណង់​ចំនួន​ជាង​ ១២​លាន​ម៉ែត្រក្រឡា ​ទុន​វិនិ​យោគ​​​ប្រមាណ ៥,១ពាន់លានដុល្លារ។ បើតាមរបាយការណ៍ខាងលើ។

បើតាមរបាយការណ៍ដដែល គម្រោងវិនិយោគទាំង ២ ៦២២គម្រោង ក្នុងនោះ ដែនសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានចំនួន ២៩៣គម្រោង មានផ្ទៃក្រឡាសំណង់ជាង ៩,២លានម៉ែត្រក្រឡា និងមានតម្លៃប៉ាន់ស្មានប្រមាណ ៨៨០លានដុល្លារ ធៀបនឹងឆ្នាំ២០២៣ បានថយចុះប្រមាណ ១៧,២៦%។

ចំណែក គម្រោង​វិនិយោគ​ដែលស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​រាជធានី/ខេត្ត​ មានចំនួន ២ ៣២៩​គម្រោង មានផ្ទៃក្រឡា​កម្រាល​សំណង់​ចំនួន ១,១៦​លាន​ម៉ែត្រ​ក្រឡា និងទុនវិនិយោគ​ប្រមាណ ៤៥៣លាន​ដុល្លា​​រ​ ​ធៀបនឹង​ឆ្នាំ២០២៣​មានការកើនឡើង ​៨,៣១​%។ បើតាមប្រភពលើ។

បើតាមរបាយការណ៍ដដែលនេះ បានបង្ហាញនៅសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គិត​ចាប់​ពី​ឆ្នាំ ២០០​០​ ដល់​ឆ្នាំ២០២៤​ ក្រសួង​រៀបចំដែនដី ​បាន​ចេញលិខិត​អនុញ្ញាតសាងសង់​នៅទូទាំង​ប្រទេស​ចំនួន ៦៧ ៦៩៦គម្រោង​ មានផ្ទៃ​ក្រឡា​កម្រាលសំណង់​សរុបចំនួន​ជាង ១៩៧​លាន​ម៉ែត្រ​ក្រឡា និងមានតម្លៃ​ប៉ាន់​ស្មាន​ទុនវិនិយោគ​សរុប​ប្រមាណ ៧៨ ៩៦៩លាន​ដុល្លារ​។

គិតចាប់ពីឆ្នាំ២០០០-២០២៤​ គម្រោងអគារ​ខ្ពស់​ៗ ចាប់ពី៥ជាន់​ឡើង​​ នៅទូទាំង​ប្រទេស​មានចំនួន ២ ៩០៣អគារ ដោយនៅ​រាជ​ធានី​ភ្នំ​ពេញ​មា​ន​ចំនួន ១ ៨២៤អគារ ខេត្ត​ព្រះ​សីហនុមានចំនួន ​៧៣៨​អគារ ខេត្ត​បន្ទាយ​មានជ័យមានចំនួន ២៧២​អគារ និង​បណ្ដាខេត្ត​និងតំបន់​ផ្សេង​ទៀត​មានចំនួន ៦៩​អគារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T